
(ភ្នំពេញ)៖ ក្រុមជម្រើសអាយុក្រោម U22 កម្ពុជា នឹងប៉ះក្រុម U22 ម៉ាឡេស៊ី ក្នុងប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់ Merlion Cup 2023 ដែលនឹងធ្វើការប្រកួតថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ នៅវេលាម៉ោង ០៤:០០នាទីរសៀលនេះ (ម៉ោងនៅកម្ពុជា) នាកីឡាដ្ឋាន Jalan Besar ដែលអ្នកចាត់ការក្រុមលោក Keisukie Honda បានចាត់ទុកជាប្រកួតសំខាន់។
នេះជាការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់ Merlion Cup 2023 នៅប្រទេសសឹង្ហបុរី គឺការចូយលរួម ៤ប្រទេសដែលនឹងធ្វើការប្រកួតពីថ្ងៃទី២៤-២៦ ខែមីនាខាងមុខ ដោយមានក្រុមម្ចាស់ផ្ទះសិង្ហបុរី, ក្រុម U22 កម្ពុជា, ម៉ាឡេស៊ី និងក្រុមហុងកុង។ ហើយលក្ខខណ្ឌនៃការប្រកួតវិញបើក្រុមណាឈ្នះ នឹងត្រូវជួបក្រុមឈ្នះដូចគ្នា នៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៦ ខែមីនា ពេលក្រុមចាញ់ ក៏ត្រូវជួបគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ ផងដែរ។
រំលឹកផងថា សម្រាប់ការបោះជំរុំហ្វឹកហាត់នេះ គឺស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ាការលោក Keisukie Honda និងលោក Ryu Hirose ខណៈបន្ទាប់ពីបញ្ចប់ការបោះជំរំហ្វឹកហាត់ ក៏ដូចជាប្រកួតមិត្តភាព Merlion Cup 2023 នៅសិង្ហបុរី, ក្រុមជម្រើសជាតិអាយុក្រោម U22 កម្ពុជា គ្រោងនឹងត្រឡប់ទៅហ្វឹកហាត់នៅថៃម្ដងទៀត ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលគ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី២៩ ខែមេសា ពោលគឺមុនពិធីបើកកាបរ្រកួតផ្លូវការ ដែលនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]