ការបង្ហាញទម្រង់លេងអោយបានល្អបំផុត និង ទៀងទាត់សម្រាប់ខ្សែប្រយុទ្ធឆ្នើមរយៈពេល១រដូវកាលទៅមួយរដូវកាលទៀត គឺពិតជាចាំបាច់និងសំខាន់បំផុត។ ទោះយ៉ាងណាវាអាចប្រែប្រួលសម្រាប់ពួកគេនៅពេលដែលត្រូវជួបនិងបញ្ហាមិនអាចនិងបញ្ចប់ទីបានល្អ រឺ ត្រូវប្រឈម និងការលេងជាមួយក្លឹបថ្មី ។
ខាងក្រោមជាកីឡាករ៥រូបដែលប្រឈមផលវិបាករកគ្រាប់បាល់នៅរដូវកាល២០២២-២០២៣នេះ
១. Hoeung Ming son
ក្រោយឈ្នះឈ្នះស្បែកជើងមាស Premier League កាលពីរដូវកាលមុន ជាមួយខ្សែប្រយុទ្ធ Mohamed Salah បន្ទាប់ពីរកបាន ២៣ ប៉ុន្តែរដូវកាលនេះខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូងទើបតែរកបានគ្រាប់បាល់១០ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញ ៣៧ លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់ក្នុងរដូវកាលនេះ។
២. Piere Emeric Aubameyang
Pierre-Emerick Aubameyang ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់បំផុតម្នាក់រយៈពេលជាច្រើនឆ្នាំកំលុងពេលលេងអោយ Dormund និង Arsenal។ ហើយមុនពេលចូលរួមជាមួយBarcelonaកីឡាករអន្តរជាតិហ្គាបុងរូបនេះមានឪកាសរកគ្រាប់បាល់បញ្ចប់ទីបានល្អប្រសើរប៉ុន្តែក្រោយផ្លាស់មកChelsea វិញ Aubameyang រកបានតែ៣គ្រាប់ក្រោយបង្ហាញខ្លួនគ្រប់ក្រខណ្ឌប្រកួតចំនួន១៨ប្រកួត។
៣. Jamie Vardy
ខ្សែប្រយុទ្ធជើងចាស់ដែលអាចប្រើប្រាស់ល្បឿន និង បច្ចេកទេសបានល្អបំផុតហើយធ្លាប់ជួយអោយLeicester លើកពាន Premier League រដូវកាល ២០១៥-២០១៦។ ហើយបន្ទាប់ពីរដូវកាលចាស់២០២១-២០២២រកបាន១៧គ្រាប់គ្រប់ក្របខណ្ឌប្រកួត បែជារដូវកាលនេះ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរកបានតែ៤គ្រាប់ប៉ុណ្ណោះក្រោយបង្ហាញខ្លួន៣១ប្រកួត។
៤.Romalu Lukaku
ក្រោយធ្វើព្យុះធ្វើភ្លៀង២ឆ្នាំជាមួយទម្រង់លេងដ៏អស្ចារ្យរបស់ Romelu Lukaku បានជួយឲ្យ Inter Milan លើកពាន Serie A ក្នុងរដូវកាល ២០២០-២១ ។ប៉ុន្តែក្រោយវិលត្រលប់មកលេងក្នុងលក្ខណ្ឌខ្ចីពីChelseaវិញ ខ្សែប្រយុទ្ធអន្តរជាតិបែលហ្សិករូបនេះទើបតែរកបាន គ្រាប់ បាល់ ៥គ្រាប់ ក្រោយបង្ហាញខ្លួន១៩ប្រកួត។
៥. Diego Jota
អ្នកគាំទ្រ និង អ្នកវិភាគកីឡាធ្លាប់បានលើកឡើងពីភ័ព្វសំណាងដែលក្លឹបហង្សក្រហមLiverpool អាចនាំយកខ្សែប្រយុទ្ធអន្តរជាតិព័រទុយ ហ្គាល់មករួមក្រុមខណៈខ្សែប្រយុទ្ធស្លាបវ័យ២៦ឆ្នាំធ្លាប់រកបាន២១គ្រាប់ កាលពីរដូវកាល២០២១-២០២២។ ប៉ុន្តែរដូវកាលនេះ Jota ទើបតែរកបាន២១គ្រាប់នៅការប្រកួតចំនួន៥៥ដង។

បរទេស៖ ខ្សែប្រយុទ្ធកំពូលដ៏ឆ្នើមរបស់ Portugal គឺកីឡាករ Cristiano Ronaldo បានបង្ហើបពីការផ្លាស់ប្តូរសំខាន់ៗ ដែលគាត់ស៊ាំ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ Ronaldo បានបញ្ចប់ការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងតម្លៃ ១៧៥ លានផោនក្នុងមួយឆ្នាំទៅកាន់ Al Nassr ក្នុងខែធ្នូ បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Manchester United ត្រូវបានបញ្ចប់ដោយការយល់ព្រមពីគ្នាទៅវិញទៅមក។ ពីមុន Ronaldo ធ្លាប់បានចំណាយពេលពេញមួយអាជីពរបស់គាត់នៅទ្វីបអឺរ៉ុបដោយទៅលេងឱ្យ Sporting, Man United, Real Madrid និង Juventus ប៉ុន្តែបានផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងគោលបំណងលើកទឹកចិត្តមនុស្សជំនាន់ក្រោយ។អត្ថបទកំពុងចាប់អារម្មណ៍៖ Ramos នឹងចាកចេញពី PSG តាមកីឡាកររូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករ Cristiano Ronaldo ឈ្នះពានបុគ្គល Ballon d’Or ៥សម័យរូបនេះ រួមជាមួយនឹង Georgina Rodriguez និងក្រុមគ្រួសាររបស់គាត់ ត្រូវសម្របខ្លួនទៅនឹងវប្បធម៌ខុសគ្នាទាំងស្រុងពីទ្វីបអឺរ៉ុប។ ភាពខុសគ្នាដ៏ធំមួយដែល Ronaldo […]