

បរទេសៈ Southampton នៅតែមិនអាចងើបចេញពីចំណាត់ថ្នាក់បាតតារាងក្របខណ្ឌលីកកំពូលអង់គ្លេស Premier League បន្ទាប់ពីបរាជ័យក្នុងលទ្ធផល២ទល់និង០ជាមួយនិងក្រុមភ្ញៀវ Brentford នៅទឹកដីខ្លួនឯងគឺកីឡាករSt Mary’s នាយប់ថ្ងៃព្រហស្បត្ត៍នេះ ។ ក្លឹបដែលមានមូលដ្ឋាននៅភាគខាងត្បូងឆ្នេរសមុទ្រចក្រភពអង់គ្លេស ក្នុងនាមជាម្ចាស់ផ្ទះបានធ្វើការវាយសម្រុកនៅតង់ទី១ប៉ុន្តែការពារ យ៉ាងល្អ និង បន្តអូសបន្លាយរហូតដល់ពួកគេមានឪកាសវាយបកយកឈ្នះម្ចាស់ផ្ទះ ខណៈខ្សែប្រយុទ្ធ Ivan Toney មានឪកាសរកបានគ្រាប់បាល់នាំមុខនៅនាទីទី៣២ មុនពេលកីឡាករប្តូរចូលថ្មី Yoane Wissaបន្ថែមគ្រាប់បាល់នៅម៉ោង បន្ថែមតង់ទី២ជិតបញ្ចប់ការប្រកួត។

Southampton និងបន្តស្វាគមន៍ក្រុមមាន់ Tottenham នៅទឹកដី St Mary’sម្តងទៀតមុនឈប់សម្រាកជាលក្ខណៈអន្តរជាតិ ខណៈ Brentford កំពុងឈរនៅចំណាត់ថ្នាក់ទី៨ មានបំណងចង់មានកៅអីលេងនៅក្របខណ្ឌ Europa League រដូវកាលថ្មី ដោយត្រៀមធ្វើជាម្ចាស់ផ្ទះទទួលក្រុមកញ្ជ្រោងខៀវ Leicester Cityនៅចុងសប្តាហ៏នេះផងដែរ។

គ្រូបង្វឹកក្រុម Real Madrid លោក Xabi Alonso បានទទួលរងនូវប្រតិកម្ម និង ការរិះគន់ក្រោយពីដាក់អោយកីឡាករ Rodrygo អង្គុយជាកីឡាករបម្រុងក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup ទល់និងParis Saint-Germain នៅថ្ងៃពុធ។មិនថាតែពេលអតីតគ្រូបង្វឹកលោក Carlo Ancelloti នៅកាន់កាប់នោះទេ កីឡាករអន្តរជាតិប្រេស៊ីល Rodrygo មិនបានចូលលេងនោះឡើយ ខណៈ PSG ម្ចាស់ជើងឯក Ligue 1 របស់បារាំងបានយកឈ្នះដោយលទ្ធផល ៤-0 ។ឆ្លើយតបនិងការរិះគន់នេះអ្នកចាត់ការសញ្ជាតិអេស្បាញបានបញ្ជាក់ថាវាគឺជាការសម្រេចចិត្តបែបបច្ចេកទេស។Alonso បន្ថែមថា:យើងយល់ថាការដាក់កីឡាករផ្សេងចូលលេងនិងមានភាពល្អប្រសើរ។ បរាជ័យសម្រាប់ក្រុមដែលមានប្រវត្តិឈ្នះពានព្រឹត្តការណ៍ FIFA Club World Cup នាពេលនេះបានបង្វែរអារម្មណ៍ពួកគេផ្តោតទៅលើការរៀបចំត្រៀមយុទ្ធនាការប្រកួតមុនរដូវកាលថ្មី ២០២៥/២៦ចាប់ផ្តើម។អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស bj ប្រភព:


