បរទេសៈ Southampton នៅតែមិនអាចងើបចេញពីចំណាត់ថ្នាក់បាតតារាងក្របខណ្ឌលីកកំពូលអង់គ្លេស Premier League បន្ទាប់ពីបរាជ័យក្នុងលទ្ធផល២ទល់និង០ជាមួយនិងក្រុមភ្ញៀវ Brentford នៅទឹកដីខ្លួនឯងគឺកីឡាករSt Mary’s នាយប់ថ្ងៃព្រហស្បត្ត៍នេះ ។ ក្លឹបដែលមានមូលដ្ឋាននៅភាគខាងត្បូងឆ្នេរសមុទ្រចក្រភពអង់គ្លេស ក្នុងនាមជាម្ចាស់ផ្ទះបានធ្វើការវាយសម្រុកនៅតង់ទី១ប៉ុន្តែការពារ យ៉ាងល្អ និង បន្តអូសបន្លាយរហូតដល់ពួកគេមានឪកាសវាយបកយកឈ្នះម្ចាស់ផ្ទះ ខណៈខ្សែប្រយុទ្ធ Ivan Toney មានឪកាសរកបានគ្រាប់បាល់នាំមុខនៅនាទីទី៣២ មុនពេលកីឡាករប្តូរចូលថ្មី Yoane Wissaបន្ថែមគ្រាប់បាល់នៅម៉ោង បន្ថែមតង់ទី២ជិតបញ្ចប់ការប្រកួត។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Southampton និងបន្តស្វាគមន៍ក្រុមមាន់ Tottenham នៅទឹកដី St Mary’sម្តងទៀតមុនឈប់សម្រាកជាលក្ខណៈអន្តរជាតិ ខណៈ Brentford កំពុងឈរនៅចំណាត់ថ្នាក់ទី៨ មានបំណងចង់មានកៅអីលេងនៅក្របខណ្ឌ Europa League រដូវកាលថ្មី ដោយត្រៀមធ្វើជាម្ចាស់ផ្ទះទទួលក្រុមកញ្ជ្រោងខៀវ Leicester Cityនៅចុងសប្តាហ៏នេះផងដែរ។
