

បរទេសៈ Erling Haaland បានលើកឡើងថាក្លឹបមេឃខៀវ Man. City បានចុះហត្ថលេខានាំយករូបគេមករួមក្រុមគោលបំណងធំគឺជួយពួកគេអោយឈ្នះពានកំពូលទ្វីបអឺរ៉ុប Champions League ពោលគឺបន្ទាប់ពីពួកគេបានដឹងពីរបៀបឈ្នះលីកកំពូល Premier League រួចហើយនោះ។ខ្សែប្រយុទ្ធឆ្នើមវ័យ២២ឆ្នាំសញ្ជាតិន័រវេទើបតែបញ្ចេញសមត្ថភាព ស៊ុតបញ្ចូលទី៥ គ្រាប់ពេល RB Leipzig ក្នុងលទ្ធផល៧ ទល់និង០ដើម្បីជួយអោយក្រុមលោក Pep Guardiola ឈានទៅ វគ្គ ១/៤ ផ្តាច់ព្រ័ត្របន្តទៀត។

Haalandបានលើកឡើងថាៈ ពិតណាស់ក្លឹបចង់ឈ្នះ Champions Leagueដើម្បីសាងប្រវត្តិសាស្រ្ត ។ពួកគេបានឈ្នះពាន Premier League ចំនួន ៥ ដងក្នុងចំណោម៥លើកចុងក្រោយ៊ ខ្ញុំនៅទីនេះដើម្បីព្យាយាមជួយក្លឹបឱ្យអភិវឌ្ឍកាន់តែច្រើន និងឈ្នះពានរង្វាន់ Champions League ជាលើកដំបូង។ បរាជ័យក្នុងការលើកពាន Champions League រយៈពេល១៥ឆ្នាំប៉ុន្តែMan.City បានឈ្នះពានក្នុងស្រុកដល់ទៅ១៧ដងក្រោយពីលោក Sheikh Mansour ចូលមកដឹកនាំក្លឹប ក្នុងឆ្នាំ ២០០៨ ដែលក្នុងនោះពានធំៗគឺ Premier League ចំនួនប្រាំមួយ ខណៈអ្នកចាត់ការសញ្ជាតិអេស្បាញបានដឹកនាំក្រុមឈ្នះពាន ៤ដង ក្រោយពីរូបលោកចូលមកដឹកនាំក្លឹបក្នុងឆ្នាំ ២០១៦ ៕

Lionel Messi បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបានច្រើនជាង១គ្រាប់ក្នុងការប្រកួត MLS បួនប្រកួតជាប់គ្នា ខណៈដែលគាត់បានជួយ Inter Miami យកឈ្នះម្ចាស់ផ្ទះ New England Revolution 2-1 កាលពីព្រឹកថ្ងៃព្រហស្បត្ត៍នេះ។ខ្សែប្រយុទ្ធអាហ្សង់ទីនបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងតង់ទី ១និង ២លើកក្នុង២ប្រកួតចុងក្រោយដែលមានន័យថាគាត់រកបានគ្រាប់បាល់សរុប១៤គ្រាប់ ក្នុង ១៥ ប្រកួតនៅ MLS នៅរដូវកាលនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Messi បានចាប់ផ្តើមរកគ្រាប់បាល់បញ្ចូលទីក្នុងខែឧសភាក៏បានរួមចំណែករកបានគ្រាប់បាល់លើសពីរ១គ្រាប់ពេលទទួលជ័យជម្នះ ៤-២ លើក្រុម Montreal និងការទទួលជ័យជម្នះ ៥-១ លើ Columbus និង ៤ទល់និង១ សម្រាប់ការប្រកួតកាលពីសប្តាហ៍មុនទល់និង Montreal មុនពេលប្រកួតនៅព្រឹត្តការណ៍ Club World Cupដោយបានហាលអាវត្រឹមវគ្១៦ក្រុមចុងក្រោយ។កាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ 38 ឆ្នាំរូបនេះក៍រកបានគ្រាប់បាល់បានស៊ុតបញ្ចូលទីបាន១គ្រាប់ក្នុង ៤ […]



