ប្រធានក្លឹប Barcelona និងថ្នាកដឹកនាំបានចាត់ទុកថាជាភ័ព្វសំណាងសម្រាប់ក្លឹបបន្ទាប់ពីពួកគេបានព្យាយាមរក្សាទុកកីឡាករ Frenkie de Jong អោយបន្តលេងនៅទឹកដីCamp Nouយោងគេហទំព័រ Mundo Deportivo បានចុះផ្សាយ។ពោលគឺបន្ទាប់ពីក្លឹប Man. United បានព្យាយាមចរចារម្តងហើយម្តងទៀតដើម្បីនាំយកខ្សែបម្រើអន្តរជាតិហូឡង់រូបនេះមករួមក្រុមខណៈអតីតគ្រូបង្វឹកAjax លោក Erik ten Hag មានបំណងចង់នាំយកអតីតកូនក្រុមរបស់ខ្លួនមករួមការងារសាជាថ្មីនៅទឹកដី Old Trafford ។
ផ្ទុយទៅវិញក្រោយពីសម្រេចបន្តស្នាក់នៅDe Jong បានបំពេញតួនាទីបានយ៉ាងល្អ និង ដើរតួនាទីដ៏សំខាន់នៅទឹកដី Camp Nou ដោយជួយអោយBarcelona នាំមុខលើតារាង La Liga ដោយមាន៩ ពិន្ទុដាច់ពីលើក្រុមការពារតំណែងជើងឯក Real Madrid។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះនិងទទួលបានប្រាក់ឈ្នួលកំលុងពេលជំងឺកូវីត-១៩វាយលុកខ្លាំងដែលតម្រូវអោយ De Jong បន្តនៅជាមួយក្លឹបខណៈ Barcelona បដិសេធមិនផ្តល់ប្រាក់ឈ្នួលទាំងនោះប្រសិនបើគាត់ចាកចេញពីក្លឹប។
Sponsor By 88BoL



Latest News
- ក្លឹបយក្សអង់គ្លេសបីប្រជែងនាំយកខ្សែបម្រើ Chelsea ខណៈ Liverpool កំពុងនាំមុខ
- ក្រូអាតផ្តួលម្ចាស់ផ្ទះតួគីវគ្គជម្រុះ Euro ២០២៤ ក្រោយព្រឹត្តការណ៏រញ្ជួយផែនដី (មានវីដេអូ)
- Messi ក្លាយជាកីឡាករទី៣ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ក្រោយធ្វើបាន Hat-trick ពេលផ្តួលខ្យូរ៉ាខាវ ៧:0 (មានវីដេអូ)
- De Bruyne ជួយបែលហ្សិកផ្តួលម្ចាស់ផ្ទះ Euro ២០២៤ អាឡឺម៉ង់ក្នុងជំនួបមិត្តភាព (មានវីដេអូ)
- Mctominay រកបាន២គ្រាប់ជួយស្កុតឡេនដ៏ផ្តួលអេស្បាញលើកដំបូងក្នុងរយៈពេល៣៩ឆ្នាំ (មានវីដេអូ)