• Sponsor by 88Bol
  • SEA GAME
    រាប់ថយក្រោយ SEA Games 2023
    នៅសល់ពេល ថ្ងៃ, ម៉ោង, នាទី, វិនាទី
    Man City ចង់ផ្តួល RB Leipzig ដើម្បីគេចផុតពីកំនត់ត្រារដូវកាល ២០១៦-២០១៧
    Soccer 2 weeks ago 358 Views

    លទ្ធផលស្មើគ្នានៅកីឡដ្ឋាន Red Bull Arena ក្នុងលទ្ធផល១ទល់និង១កាលពី៣សប្តាហ៏មុនជាមួយRB Leipzig និងត្រៀមធ្វើអោយ Man. City សម្លឹងចង់ផ្តួលក្រុមជើងខ្លាំងអាឡឺម៉ង់ក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ការប្រកួតជើងទីពីរពានរង្វាន់ Champion League វគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេនៅយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធនេះ។ក្រុមលោក Pep Guardiola មិនចង់ជាន់ដានចាស់គឺធ្លាប់ធ្លាក់ ចេញពី​ការប្រកួតនៅរដូវកាល ២០១៦-២០១៧ ក្រោមថ្វីជើងMonaco នៅវគ្គ ១៦ក្រុមនេះខណៈក្រុមអាចតាម ស្មើកំនត់ត្រា Arsenal រយៈពេល ១៤ ឆ្នាំដែលមិនធ្លាប់ចាញ់ បាន​យូរ​បំផុត​ក្នុង​ក្រប​ខ័ណ្ឌ Champions League ពោលគឺ២៣ដងនោះគឺឈ្នះ២១ស្មើ២។

    RB Leipzig 1-1 Man City: Josko Gvardiol header cancels out Riyad Mahrez  goal in Champions League round-of-16 first leg | Football News | Sky Sports

    សម្រាប់លោក Marco Rose សម្លឹងចង់តាមស្មើកំនត់ត្រាលោក Guardiola ដែលធ្លាប់ជាអ្នកចាត់ការចុងក្រោយបានដឹកនាំក្លឹប​អាល្លឺម៉ង់​ផ្តួល​Man.City នៅក្របខណ្ឌ  Champions League កំលុងពេលដឹកនាំ Bayern Munichកាលពីរដូវកាល២០១៣-២០១៤ ។១.៦ប្រកួតចុងក្រោយរបស់Man.City នៅក្របខណ្ឌ Champion League គឺ ឈ្នះ៣និងស្មើ៣ ខណៈRB Leipzig ឈ្នះ៤ស្មើ១និងចាញ់ ១។

    ២. ជម្រើស១១នាក់ដំបូងសម្រាប់Man.City អាចនិងចូលលេង
    Ederson; Walker, Akanji, Dias, Ake; De Bruyne, Rodri, Gundogan; Mahrez, Haaland, Grealish

    (ទម្រង់លេងអាចនិងប្រើប្រាស់សម្រាប់ក្រុមគឺ ៤-២-៣-១)

    .ជម្រើស១១នាក់ដំបូងសម្រាប់ RB Leipzig អាចនិងចូលលេង
    Blaswich; Henrichs, Orban, Gvardiol, Halstenberg; Laimer, Haidara; Szoboszlai, Forsberg, Werner; Silva

    (ទម្រង់លេងអាចនិងប្រើប្រាស់សម្រាប់ក្រុមគឺ ៤-២-២-២)

    ៤.លទ្ធផលទស្សន៍ទាយរវាងក្រុមទាំងពីរគឺMan.City ២:១ RB Leipzig ។