

បរទេស៖ Casemiro ស្រក់ទឹកភ្នែកនៅពេលគាត់ត្រូវបានបណ្តេញចេញពីការប្រកួតក្នុងជំនួបរវាងក្លឹបបិសាចក្រហម Manchester United ទល់នឹងក្រុម Southampton កាលពីថ្ងៃអាទិត្យ ហើយបទសម្ភាសន៍ចាស់របស់គាត់ពន្យល់ពីមូលហេតុ។ Casemiro បាននិយាយប្រាប់ Man Utd Official ថា «អាជ្ញាកណ្តាល អ្នកគាំទ្រ… ខ្ញុំគិតថា គន្លឹះនៃរឿងទាំងអស់នេះគឺថា ពួកគេក៏មើលឃើញថា មិនមានការព្យាបាទឡើយ ។ ខ្ញុំតែងតែព្យាយាមយកបាល់ ខ្ញុំតែងតែរឹងមាំ ពីព្រោះខ្ញុំវាជាអ្វីដែលខ្ញុំត្រូវធ្វើ ហើយខ្ញុំចូលចិត្តភាពស្និទ្ធស្នាលដែលខ្ញុំលេងជាមួយ ប៉ុន្តែគ្មានការព្យាបាទទេ ខ្ញុំមិនដែលទៅប៉ះបាល់ដើម្បីបង្ករបួសស្នាមដល់កីឡាករនោះទេ។ ហើយផ្ទុយទៅវិញ ប្រសិនបើនរណាម្នាក់ធ្វើបាបកីឡាករខាងខ្ញុំ ខ្ញុំខឹងព្រោះវាមិនមែនជាបាល់ទាត់ទេ។

នៅក្នុងបាល់ទាត់ អ្នកអាចបង្កកំហុស ហើយកំហុសគឺជាផ្នែកមួយនៃហ្គេម។ ប៉ុន្តែមិនដែលមានអំពើអាក្រក់ទេ។ ខ្ញុំគិតថាវាមកពីតម្លៃរបស់ខ្ញុំដែលម្ដាយខ្ញុំបានបង្រៀនខ្ញុំ។ ខ្ញុំមិនដែលធ្វើបាបកីឡាករទេ ខ្ញុំមិនដែលប្រមាថកីឡាករណាម្នាក់ទេ ខ្ញុំមិនដែលធ្វើអ្វីខុសទេ។ ពិតណាស់ ពេលនៅលើទីលាន អ្នកអាចញុះញង់កីឡាករបាន វាជារឿងធម្មតា។ តែងតែកើតឡើងដោយសារតែម្នាក់ៗការពារផ្លាកសញ្ញារបស់ពួកគេ។ ប៉ុន្តែគុណតម្លៃដែលម្ដាយខ្ញុំបានបង្រៀនគឺមិនដែលធ្វើបាបអ្នកណាឡើយ។ ខ្ញុំគិតថា ខ្ញុំនឹងបន្តធ្វើបាប និងទទួលកាត ព្រោះនោះជាបាល់ទាត់ ប៉ុន្តែខ្ញុំជឿថា តម្លៃដែលម្តាយខ្ញុំបានបង្រៀនខ្ញុំ គឺមិនដែលធ្វើបាបអ្នកណាឡើយ»។

ខ្សែការពាររបស់ក្លឹប Valencia កីឡាករ Christian Mosquera បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Arsenal មុនពេលបញ្ចប់ការផ្ទេរទៅកាន់កីឡដ្ឋាន Emirate Stadium មុនរដូវកាលថ្មីចាប់ផ្តើម។គួរកត់សម្គាល់ថាក្រុមលោក Mikel Arteta បានដាក់សំណើរជាទឹកប្រាក់ប្រមាណ១៤ លានអឺរ៉ូសម្រាប់ Mosquera តែត្រូវបានក្លឹបរហស្សនាមប្រចៀវខ្មៅច្រានចោល។ទោះបីជាយ៉ាងណាក្រុមដែលមានមូលដ្ឋាននៅឆ្នេរសមុទ្រភាគខាងកើតប្រទេសអេស្បាញ Valencia មានឆន្ទៈនិងពិចារណាលក់កីឡាករសញ្ជាតិអេស្បាញ Mosquera វ័យ២១ឆ្នាំក្នុងតម្លៃខ្លួនលើសពី 20 លានអឺរ៉ូ។អត្ថបទកំពុងចាប់អារម្មណ៍៖ លត់ Inter Miami មិនអោយតដៃហើយ ! គ្រូ PSG នៅពោលពាក្យមិនអស់ចិត្តបែបនេះទៀត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យោងប្រភពពីអ្នកជំនាញការផ្ទេរកីឡាករក្នុងពិភពបាល់ទាត់លោក Fabrizio Romano នៅលើបណ្តាញទំនាក់ទំនង Insta Gram កាលពីថ្ងៃអាទិត្យបានសរសរថាៈ Arsenal បានឈានដល់កិច្ចព្រមព្រៀងពេញលេញលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Christian Mosquera ហើយ។ សម្រាប់លោកArteta អ្នកចាត់ការទូទៅរបស់ក្លឹប Arsenal ចង់ឱ្យ Mosquera លេងចាប់ដៃគូជាមួយ […]



