

បរទេស៖ Pep Guardiola បានផ្តល់យោបល់ដ៏ស្មោះត្រង់របស់គាត់ចំពោះទម្រង់ថ្មីរបស់ Kevin De Bruyne បន្ទាប់ពីទម្លាក់គាត់អង្គុយកៅអីបម្រុងចំនួនបីប្រកួត ហើយបានអំពាវនាវដល់ខ្សែបម្រើរូបនេះឲ្យព្យាយាមធ្វើរឿងធម្មតាឲ្យត្រឹមត្រូវវិញ ។ បច្ចុប្បន្នក្រុមរបស់លោក Pep Guardiola កំពុងធ្វើការប្រជែងពានរង្វាន់លីគកំពូលជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ដែលកំពុងនាំមុខចំនួន៥ពិន្ទុ ខណៈក្រុមទាំងពីរនឹងត្រូវប៉ះគ្នាម្តងទៀត ។

យ៉ាងណាមិញបើយើងក្រឡែកទៅមើលខ្សែបម្រើឆ្នើមរបស់ Man City វិញគឺ Kevin De Bruyne នឹងរដូវកាលនេះហាក់បីមិនជាអំណោយផលសម្រាប់លោក Pep Guardiola ឡើយ ដោយបីប្រកួតចុងក្រោយមកនេះរូបគេបានចូលលេងត្រឹមនាមជាកីឡាករបម្រុងប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាគាត់នៅតែជាកីឡាករដែល Assists បានច្រើនជាងនៅពេលនេះក្នុងក្របខណ្ឌ Premier League ។
គ្រូបង្វឹករបស់ City បាននិយាយមុនការប្រកួត Champions League ជាមួយ RB Leipzig “ខ្ញុំនឹងមិនរកឃើញថា Kevin [ល្អប៉ុណ្ណាទេ] អ្វីដែលខ្ញុំចង់បាន ខ្ញុំបាននិយាយជាមួយគាត់ជាច្រើនដងគឺត្រូវធ្វើទៅតាមគោលការណ៍ងាយៗ ហើយធ្វើវាឱ្យបានល្អ។ គាត់មានសមត្ថភាពមិនគួរឱ្យជឿក្នុងការបង្កើត Assist ដើម្បីរកគ្រាប់បាល់ និងមើលការបញ្ជូនបាល់ដូចគ្មាននរណាម្នាក់ផ្សេងទៀតអាចធ្វើបាន ។ ប៉ុន្តែខ្ញុំតែងតែមានជំនឿថា ពួកគេនឹងកើនឡើង និងកាន់តែប្រសើរឡើងនៅពេលដែលរឿងសាមញ្ញ [ត្រូវបានធ្វើរួច] ដូចជាមិនបាត់បង់បាល់ ការចល័ត សមត្ថភាពមិនគួរឱ្យជឿក្នុងការធ្វើសកម្មភាពក្នុងចលនា។ រឿងសាមញ្ញៗ ធ្វើវាម្តងទៀតឱ្យកាន់តែប្រសើរឡើង។ នៅពេលដែលរឿងនេះកើតឡើង អ្វីផ្សេងទៀតនឹងមកជាមួយតាមក្រោយ។”

(ម៉ាឌ្រីត:អេស្បាញ) កីឡាករ Trent Alexander-Arnold បានបង្ហាញខ្លួនជាផ្លូវការណ៍ក្នុងនាមសមាជិកថ្មីរបស់ក្រុមអធិរាជស Real Madrid សម្រាប់ការផ្ទេរដោយគ្មានតម្លៃខ្លួនមកកាន់ទឹកដី Santiago Bernabeu និងបានបង្ហាញខ្លួននៅឯ Ciudad Deportiva របស់ក្លឹបស្របពេលខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះត្រូវបានអមដំណើរដោយ Emilio Butragueno នាយកផ្នែកទំនាក់ទំនងស្ថាប័ន ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បត្ត៍នេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ វត្តមាន Ait Nouri ,Cherki , Reijnders ធ្វើអោយខ្សែបម្រើរូបនេះត្រៀមចាកចេញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Alexander-Arnold ខ្សែការពារស្លាបស្តាំដែលមានជំនាញទាល់បាល់ហ្រ្វីឃីក និង បាល់ជ្រុងរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថាៈ វាគួរឱ្យរំភើបណាស់សម្រាប់ខ្ញុំ វាជាថ្ងៃដែលខ្ញុំទន្ទឹងរង់ចាំជាយូរមកហើយ។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ហើយសុបិនក្លាយជាការពិតសម្រាប់ខ្ញុំ។ មានការងារជាច្រើននៅខាងមុខ ហើយខ្ញុំពិតជាចង់ចាប់ផ្តើមភ្លាមៗជាមួយក្លឹប។អតីតយុវជនថ្នាលដែលរីកចំរើនធំធាត់ជាមួយក្លឹបបានបញ្ជាក់បន្ថែ្ថមថាៈ ខ្ញុំបានដឹងច្បាស់ជាយូរមកហើយសម្រាប់ខ្ញុំប្រសិនចាកចេញពី Liverpool នោះមានតែក្លឹប Real Madrid ប៉ុណ្ណោះដែលខ្ញុំនិងចូលរួមជាមួយពោលគឺគ្មានក្លឹបផ្សេងទៀតទេ។ទោះបីជាមានសំនួរជាច្រើនបានលើកឡើងថាអ្នកនឹងទៅណា?មុនពេលវត្តមានខ្ញុំនៅពេលនេះ ។ខ្ញុំមានសំណាងណាស់ដែលបានលេងឱ្យក្រុមដ៏ធំបំផុតក្នុងប្រទេសអង់គ្លេស ហើយឥឡូវនេះគឺក្លឹបធំបំផុតនៅក្នុងប្រទេសអេស្បាញ។ កីឡាករវ័យ ២៦ឆ្នាំ និង ចូលរួមជាមួយវីរបុរស Liverpool និងជាអ្នកចាត់ការថ្មីលោក […]



