Close
Featured-Image
Militao ចាត់ទុកខ្សែប្រយុទ្ធ Liverpool ២រូបនេះគឺអាចបង្កគ្រោះថ្នាក់បានគ្រប់ពេល
ទំហំអក្សរ
តូច
ធំ

បរទេស៖ Eder Militao ខ្សែការពារក្លឹបអធិរាជស Real Madrid បានលើកឡើងថា ក្រុមត្រូវតែបង្កើនការ ប្រុងប្រយ័ត្នជាមួយខ្សែប្រយុទ្ធ ២រូប​ដែល​គ្រោះថ្នាក់បំផុតរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Roberto Firmino និង Mohamed Salah នៅពេលដែល​ក្រុម​ទាំងពីរ​និងត្រូវធ្វើការប្រកួតនៅថ្ងៃទី ១៥ ខែមីនានៅទឹកដីSantiago Bernabeu ។សម្រាប់ Salah គឺកីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះ​មិន​ដែល​​​ឈ្នះ​ការ​ប្រកួតពេលជួបជាមួយ Real Madrid ទេ ក្នុង៧ប្រកួតចុងក្រោយប៉ុន្តែស៊ុតបញ្ចូលទីបាន ២ ដង និង assist បាន​១ដង​ផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool's Front Four: Scoring Records and Healthy Competition - The  Liverpool Offside

គួរបញ្ជាក់ថាការប្រកួតជើងទី១ ពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ នៅកីឡដ្ឋាន Anfield គឺ Real Madrid បានផ្តួលម្ចាស់ផ្ទះ Liverpool ក្នុងលទ្ធផល ៥-២។  កីឡាករអន្តរជាតិប្រេស៊ីលបានប្រាប់យ៉ាងដូច្នេះថាៈ ដូច្នេះជ័យជំនះ៥ទល់និង២គឺបានសាងប្រវត្តិសាស្រ្តក្នុងអាជីពរបស់ខ្ញុំ ដូច្នេះយើង​ត្រៀម​និង​​មិន​ចង់​​​ឱ្យ​អ្នក​គាំទ្រមានការ​ភ្ញាក់​ផ្អើល​សម្រាប់ការប្រកួតនៅក្នុង​ផ្ទះនោះ​ទេ ។ Salah តែងតែជាកីឡាករដែលមានគ្រោះថ្នាក់​គ្រប់​ពេល ព្រោះគាត់​លេង​ដោយទំនុកចិត្ត និងមានការស៊ីសង្វាក់គ្នាជាមួយ Roberto Firmino ដែលកំពុងតែ​ស្រេក​ឃ្លាន​គ្រាប់​បាល់។ ដូច្នេះ​តួ​នាទី​ពួកយើងគឺត្រូវ​បញ្ឈប់ និង រារំាងពួកគេមិនអោយរកគ្រាប់បាល់មិនថាកាលៈទេសៈបែបណានោះឡើយ ពោល​គឺ​​រហូត​ដល់​ចប់​ការ​ប្រកួត​​នេះតែម្តង។

អត្ថបទកំពុងចាប់អារម្មណ៍៖
Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ
featured image

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺ​Gianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ​ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ​ Premier League […]

ចុចអានបន្ត
No posts
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031