
បរទេស៖ អ្នកគាំទ្រក្លឹបមកពីអេស្ប៉ាញ Real Betis ត្រូវក្រុមប៉ូលីសបង្ខំចូលធ្វើការអន្ត្រាគមន៍បន្ទាប់ពីពួកយើងបានយកកៅអី ខ្សែក្រវ៉ាត់ និងរបស់ផ្សេងៗ ដើម្បីធ្វើជាអាវុធវាយប្រហារទៅកាន់អ្នកគាំទ្រក្លឹបបិសាចក្រហម Manchester United ក្នុងជំនួបដែលក្លឹបយក្សនៅប្រទេសអង់គ្លេសយកឈ្នះលើក្រុមនៅទឹកដីអេស្ប៉ាញ ដោយលទ្ធផល ៤-១ ក្នុងពានរង្វាន់ក្របខណ្ឌ UEFA Europa League ។
real betis fans are rats🤣🤣 pic.twitter.com/OFkzZroOW2
— k (@iiShadster) March 9, 2023

បរទេសៈ គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Ruben Amorim បានត្រៀមខ្លួនរួចជាស្រេចក្នុងការកសាងក្រុមរបស់លោកសារជាថ្មីនៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ ដោយរំពឹងថា កីឡាករមួយចំនួនធំនឹងត្រូវអាចចាកចេញ តែមានតែកីឡាករ៤នាក់ឡើយដែលគ្មានក្លឹបណាអាចប៉ះបាន ដោយមានដូចជា Bruno Fernandes, Harry Maguire, Amad Diallo, និង Patrick Dorrgu។អត្ថបទកំពុងចាប់អារម្មណ៍៖ កីឡាករ៤នាក់លោក Amorim ហាមប៉ះដាច់ខាត ខណៈ Man Utdមានផែនរកប្រាក់ចំណូលពីការលក់កីឡាករឲ្យបាន២០០លានផោន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សមាជិកផ្សេងៗទៀតដូចជា Marcus Rashford, Garnacho, Sancho, Anotony, Luke Shaw, Kobbie Mainoo សុទ្ធសឹងតែប្រឈមនឹងការលក់ចេញទាំងអស់ ដោយក្លឹបមានផែនការចង់រកប្រាក់ចំណូលឲ្យបាន២០០លានផោន។ នេះគឺជាការធ្វើទីផ្សារដោះដូរដ៏ខ្លាំងមួយសម្រាប់ក្លឹបយក្សមួយនេះ ដោយក្លឹបបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហា Financial Fair Play ដោយសារតែការផ្តល់ប្រាក់ឈ្នួលខ្ពស់ដល់កីឡាករក្នុងក្រុម៕