
បរទេស៖ Chelsea ចង់បានតម្លៃខ្លួន ៥០ លានផោនសម្រាប់ខ្សែបម្រើ Mason Mount បន្ទាប់ពីត្រូវបានក្លឹបគូប្រជែងរួមលីកគឺ Liverpool និង Man United ចាប់អារម្មណ៏ចង់បានដោយយោងគេហទំព័រ The Mirror បានចុះផ្សាយ។ គួរបញ្ជាក់ថាកីឡាករយុវជនដែលរីកធំធាត់ចេញពីយុវជនថ្នាលក្លឹប Chelsea នៅមានកុងត្រានៅកីឡាដ្ឋាន Stamfordd Bridge តិចជាង១៨ខែស្របពេលកិច្ចពិភាក្សាកុងត្រាថ្មីរបស់ខ្លួនកំពុងជាប់គាំង ។
កីឡាករអន្តរជាតិអង់គ្លេសរូបនេះមានបំណងចង់បានប្រាក់ឈ្នួល១ទ្វេរជាបីលើប្រាក់ឈ្នួលបច្ចុប្បន្ន ។ មានន័យថារូបគេចង់បានតម្លៃពល កម្មនឿយហត់ប្រមាណ២៤០,០០០០ ផោនក្នុងមួយសប្តាហ៍ដែលជាប្រាក់ចំណូលខ្ពស់បំផុតនៅក្នុងក្លឹប ។ Mount បានស៊ុតបញ្ចូលទីបាន ៣ គ្រាប់ និងAssist ៦ ដងក្នុងការបង្ហាញខ្លួនក្នុងការប្រកួតសរុប៣២លើក នៅរដូវកាលនេះ ប៉ុន្តែ មួយលើកគត់ក្នុងចំណោម៤ប្រកួតចុងក្រោយរូបគេបង្ហាញខ្លួនជម្រើសដំបូងបានតែ១លើកគត់។ បច្ចុប្បន្នខ្សែបម្រើរូបនេះនឹងសង្ឃឹមថានឹងអាចជា សះស្បើយពីបញ្ហារបួសទាន់ពេលក្នុងជំនួបនៅក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ជាមួយ Leicester ខណៈ Chelsea សម្លឹងចង់ឈ្នះការប្រកួត៣លើកជាប់ៗគ្នា។

PSG នៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយអ្នកចាំទីដៃទី១ Gianluigi Donnarumma ដើម្បីបន្តអោយអ្នកចាំទីអន្តរជាតិអ៊ីតាលីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅទឹកដី Parc des Princes ស្របពេលកិច្ចសន្យារបស់កីឡាករវ័យ ២៦ ឆ្នាំនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនៃរដូវកាលថ្មីខាងមុខនេះហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញឱកាសដូច្នេះហើយទើបបាននាំឱ្យក្លឹបជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកអ្នកចាំទីកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះមករួមក្រុម។ ប្រភពពីគេហទំព័រ L’Équipe បានចុះផ្សាយថា Manchester United និង Manchester City ចាប់អារម្មណ៍ចង់ចុះហត្ថលេខា អតីតអ្នកចាំទីរបស់ AC Milan បើទោះបីជាមិនទាន់បន្តកុងត្រាថ្មីខណៈសាម៉ីខ្លួនបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់បន្តលេងនៅក្លឹបរដ្ឋធានីរបស់ប្រទេសបារាំង ប៉ុន្តែប្រសិនគ្មានកុងត្រាថ្មីផ្តល់ជូននោះទេ គឺរូបគេដែលជាសមាជិកជ័យលាភី UEFA Champions League គ្រោងនឹងចាកចេញដោយគ្មានតម្លៃខ្លួន។ គួរកត់សម្គាល់ថាPSG បានបង្ហាញអារម្មណ៍រារែកនិងបន្តកុងត្រាថ្មីសម្រាប់ Donnarumma ខណៈម្ចាស់ជើងឯក Ligue ១ បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយអ្នកចាំទី Lille ញឺLucas Chevalier វ័យ ២៣ឆ្នាំស្របពេលកីឡាករសញ្ជាតិបារាំងអាចនិងទទួលបានកុងត្រារយៈពេល ៥ […]

