• Sponsor by 88Bol
  • SEA GAME
    រាប់ថយក្រោយ SEA Games 2023
    នៅសល់ពេល ថ្ងៃ, ម៉ោង, នាទី, វិនាទី
    Bayern ចង់ឲ្យ Cancelo ទៅកាន់ Man City វិញ
    Soccer 3 weeks ago 891 Views

    បរទេស៖ ក្លឹបយក្ស FC Bayern Munich គ្រោងនឹងច្រានចោលឱកាសក្នុងការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Joao Cancelo ពីក្លឹប Manchester City នៅរដូវក្តៅនេះ បើយោងតាមរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលី។ Cancelo បាន​បញ្ចប់​ការ​ផ្ទេរក្នុងលក្ខខណ្ឌ​ខ្ចី​ជើង​ទៅ Bayern ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ខែ​មករា ដោយ​ក្លឹប​អាល្លឺម៉ង់​អាច​ធ្វើ​កិច្ច​សន្យា​ជា​អចិន្ត្រៃយ៍​ជាមួយ​នឹង​តម្លៃ​ខ្លួន 61.5 លាន​ផោនពេលចប់រដូវកាលនេះ។

    Bayern Munich 'to turn down permanent move for Joao Cancelo,' two clubs monitoring Man City star's situation

    យ៉ាងណាមិញ Bayern មិនត្រូវបានគេរំពឹងថា អាចនឹងទិញ Cancelo ផ្តាច់ពី Manchester City នោះទេ ដោយពួកយើងមិនបានចាត់ទុកខ្សែការពាររូបនេះស្ថិតក្នុងគម្រោងដ៏វែងឆ្ងាយរបស់ពួកគេឡើយ។ ទោះបីជាយ៉ាងណាក្តីមានក្លឹប Chelsea និង Real Madrid កំពុងតាមដានស្ថានការណ៍របស់ Cancelo ប្រសិនបើ City ចង់ដកអតីតកីឡាករ Juventus និង Valencia ចេញ។