

បរទេស៖ ក្លឹបយក្ស FC Bayern Munich គ្រោងនឹងច្រានចោលឱកាសក្នុងការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Joao Cancelo ពីក្លឹប Manchester City នៅរដូវក្តៅនេះ បើយោងតាមរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលី។ Cancelo បានបញ្ចប់ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងទៅ Bayern ក្នុងទីផ្សារដោះដូរកីឡាករនៅខែមករា ដោយក្លឹបអាល្លឺម៉ង់អាចធ្វើកិច្ចសន្យាជាអចិន្ត្រៃយ៍ជាមួយនឹងតម្លៃខ្លួន 61.5 លានផោនពេលចប់រដូវកាលនេះ។

យ៉ាងណាមិញ Bayern មិនត្រូវបានគេរំពឹងថា អាចនឹងទិញ Cancelo ផ្តាច់ពី Manchester City នោះទេ ដោយពួកយើងមិនបានចាត់ទុកខ្សែការពាររូបនេះស្ថិតក្នុងគម្រោងដ៏វែងឆ្ងាយរបស់ពួកគេឡើយ។ ទោះបីជាយ៉ាងណាក្តីមានក្លឹប Chelsea និង Real Madrid កំពុងតាមដានស្ថានការណ៍របស់ Cancelo ប្រសិនបើ City ចង់ដកអតីតកីឡាករ Juventus និង Valencia ចេញ។

(អេស៉្បាញ)៖ បន្ទាប់ពីខ្សែបម្រើ Luka Modric ប្រកាសចែកផ្លូវ! ក្លឹបអធិរាជស Real Madrid បានកំណត់អត្តសញ្ញាណលើខ្សែបម្រើវ័យក្មេង Kees Smit របស់ក្រុម AZ Alkmaar ខណៈកីឡាករវ័យ ១៩ឆ្នាំ កំពុងតែទទួលបានចំណាប់អារម្មណ៍ពីក្លឹបគូប្រជែង Barcelona ផងដែរ។ គួរជម្រាបដែរថា Smit មានតម្លៃខ្លួនផ្ទេរប្រមាណ ២១.៤លានអឺរ៉ូ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ សឹងមិនគួរឲ្យជឿ! Fluminense អាចផ្តួល Inter Milan ឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាន (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible