

ក្រុមមាន់ខ្នាយមាស Tottenham កំពុងរៀបចំផែនការចរចារផ្ទេរយកកីឡាករ James Ward-Prowse ពីក្លឹប Southampton នៅចុងបញ្ចប់នៃ ហើយកំពុងរក្សាស្ថានភាពរបស់ខ្សែបម្រើកណ្តាលពីទឹកដី St Mary’s មកកាន់កីឡាដ្ឋាន London Stadium មុនរដូវកាលថ្មី២០២៣-២០២៤ចាប់ផ្តើម។កីឡាករអន្តរជាតិអង់គ្លេស Ward-Prowse បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត របស់ Southampton នៅក្របខណ្ឌ Premier League ក្រោយផ្តួល Leicester City កាលពីថ្ងៃសៅរ៍។

កីឡាករវ័យ ២៨ ឆ្នាំជំនាញស៊ុតបាល់ហ្រ្វីឃីករូបនេះបានបង្ហាញខ្លួនបាន ជិត៤០០ប្រកួតក្រោយលូតលាស់ចេញពីយុវជនថ្នាលរបស់ក្លឹបនិង ស៊ុតបញ្ចូលទីបាន ៥២ គ្រាប់ និង Assist ៥១ដង ក្រោយចំណាយពេលជាងមួយទសវត្សរ៍ និងស៊ុតបាល់ហ្រ្វីឃីកដោយផ្ទាល់ បាន ១៦គ្រាប់ហើយ។
Southampton បច្ចុប្បន្នកំពុងតស៊ូប្រយុទ្ធនិងការរស់រានជីវិតនៅក្របខណ្ឌ Premier League ដោយត្រៀមជួបក្រុមបិសាចក្រហម Man. United នៅថ្ងៃអាទិត្យ ខណៈ Spurs ត្រៀមប្រកួតក្របខណ្ឌ Champions League វគ្គ១៦ក្រុមជើងទីពីរដោយទទួលភ្ញៀវ AC Milan នៅយប់ថ្ងៃពុធស្អែកនេះ។

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



