Close
Featured-Image
ការផ្ទេរ Joao Canelo ទៅកាន់ Bayern​ មិនបានរលូនដូចការរំពឹងទុកឡើយ ក្រោយរយៈពេល២ខែ
ទំហំអក្សរ
តូច
ធំ

បរទេសៈ​ ខ្សែការពារឆ្នើមព័រទុយហ្គាល់​​​ Joao Cancelo បានចាកចេញពីក្លឹបមេឃខៀវ Manchester City​ ទៅកាន់ក្លឹប FC Bayern Munich កាលទីផ្សារដោះដូរខែមករាក្នុងនាមជាកីឡាករខ្ចីជើង​ ។ ​

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Joao Cancelo's move to Bayern Munich is not going as planned after just two months

ទោះបីជាយ៉ាងគាត់ជាផ្នែកដ៏សំខាន់ដែលបានជួយឲ្យក្រុម Man City​ ឈ្នះពានរង្វាន់ Premier League ជាប់ៗគ្នាក្តី និងបានជួយក្រុមខ្លួនឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ក៏ដោយ ប៉ុន្តែរដូវកាលនេះគឺមិនមែនជារដូវកាលរបស់គេនៅ Man City ឡើយ​​ បន្ទាប់ពីលោក Pep Guardiola សម្រេចចិត្តទម្លាក់រូបគេចេញពីជម្រើស១១នាក់ដំបូង និងផ្តល់​​ឪកាសឲ្យកាន់យុវជនវ័យក្មេងជំនួសរូបគេវិញ ។ យ៉ាងមិញអំឡុងពេលទីផ្សារដោះដូរខែមករា រូបគេក៏បានសម្រេចចិត្តចាកចេញពី Eithad ដោយផ្ទេរទៅកាន់ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងបន្ទាប់ពីទទួលបានភ្លើងខៀវពីលោក Pep ។

Image

ក្រោយផ្ទេរទៅកាន់ Bayern ក្នុងការប្រកួតដំបូងត្រូវបានគេសង្កេតឃើញថា វាជាការចាប់ផ្តើមដ៏ល្អសម្រាប់រូបគេ ដោយសាររូបគេអាចបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់ចូលភ្លាមៗ​ ក្រោយចូលលេងឲ្យក្លឹបថ្មីបានត្រឹមតែ​១៧នាទីប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាក្តី អ្វីៗ ក៏មិនរលូន ដូចការរំពឹងទុករបស់គេឡើយ ដោយបច្ចុប្បន្នរូបគេបានជួបប្រទះនូវរឿងដដែល ដែលបានកើតឡើងចំពោះគេដូចជាកាលពីនៅ Man City ដោយ២ប្រកួតចុងក្រោយនេះរូបគេទើបលេងបាន១២នាទីប៉ុណ្ណោះ ហើយត្រូវបានគេជឿជាក់ថា​ រូបគេទំនងជាមិនអាចបង្ហាញវត្តមាននៅការប្រកួតរវាង​ PSG និង​ Bayern នៅថ្ងៃព្រហស្បតិ៍នេះផងដែរ ។

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ)
featured image

ខ្សែការពារ Illia Zabarnyi ត្រៀមនឹងពិនិត្យសុខភាពមុនពេលផ្ទេរទៅក្លឹបជើងឯកបារាំង Paris St-Germain ក្នុងតម្លៃ 57.1 លានផោន។ខ្សែការពារកណ្តាលអ៊ុយក្រែនកំពុងមានវត្តមាននៅទីក្រុងប៉ារីសដោយយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយក្រុមជើងឯកទ្វីបអឺរ៉ុប និង ជាម្ចាស់ជើងឯករងFIFA Club World Cup ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការចាកចេញរបស់ Zabarnyi នឹងក្លាយជាការលក់d;mដ៏ធំទីបីរបស់ខ្សែការពារដោយ Bournemouth ក្នុងទីផ្សារដោះដូរកីឡាករនេះ បន្ទាប់ពីខ្សែការពារកណ្តាល Dean Huijsen បានចូលរួមជាមួយ Real Madrid ក្នុងតម្លៃ 50 លានផោន ហើយ Liverpool បានចុះហត្ថលេខាលើកីឡាករ Milos Kerkez ក្នុងកិច្ចព្រមព្រៀងតម្លៃ 40 លានផោន។គួររំលឹកថា Zabarnyi បានចូលរួមជាមួយ Bournemouth ក្នុងឆ្នាំ 2023 ពី Dynamo Kyiv […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031