

(ម៉ាឌ្រីដ)៖ ការរកបានត្រឹម ១ពិន្ទុនៃក្រុមការពារតំណែងជើងឯក Real Madrid ពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ទល់នឹងម្ចាស់ផ្ទះ Real Betis នោះ ជាការបើកផ្លូវឲ្យគូប្រជែង FC Barcelona បង្កើនការនាំមុខកំពូលតារាង La Liga ដាច់ដល់ទៅ ៩ពិន្ទុ គិតត្រឹមសប្តាហ៍ទី២៤ ជើងទី២ នេះ។

Barcelona បានយកឈ្នះក្រុមភ្ញៀវ Valencia ១-០ នាក្បាលព្រលប់ថ្ងៃអាទិត្យ ដែលធ្វើឲ្យពួកគេបន្តក្តោបក្តាប់ឱកាស ក្នុងដំណើរឆ្ពោះទៅដណ្តើមជើងឯកលីគកំពូលអេស្ប៉ាញនារដូវកាលនេះពីពិន្ទុសរុប ៦២ពិន្ទុ និង ៥៣ពិន្ទុ។
VAR បានបដិសេធគ្រាប់ចូលទីរបស់ Madrid ដែលស៊ុត free-kick ដោយខ្សែប្រយុទ្ធ Karim Benzema ហោះទៅប៉ះដៃខ្សែការពារមិត្តរួមក្រុម Antonio Rudiger ដ្បិតកីឡាករចាំទីនៃក្រុមទាំងពីរមានភាពមមាញឹកខ្លាំង ជាពិសេសក្នុងវគ្គទី២ តែម្តង។
Claudio Bravo អ្នកចាំទីវ័យ ៣៩ឆ្នាំរបស់ Betis បានធ្វើការសង្រ្គោះបាល់ ៥លើកដ៏អស្ចារ្យ ដែលភាគច្រើនបំផុតនោះ ទាត់ចេញពីជើង Benzema និង Vinicius Jr គ្រាដែល Thibaut Courtois របស់ Real Madrid វិញក៏បានធ្វើការ Save ស៊ុតដោយកីឡាករ Juan Miranda និង Ayoze Perez ដែរ៕

(អេស៉្បាញ)៖ ថ្មីៗនេះ ក្លឹបអធិរាជស Real Madrid ទទួលបានឱកាសក្នុងការពង្រឹងតំបន់ការពាររបស់ពួកគេជាមួយនឹងពន្លឿនចុះហត្ថលេខាលើខ្សែការពារ Evan Ndicka របស់ក្លឹបយក្សនៅអ៊ីតាលី Roma ក្នុងតម្លៃខ្លួនដេញថ្លៃប្រមាណ ៤០លានអឺរ៉ូ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ហេតុតែចង់បាន! Liverpool ដាក់«កីឡាករ២រូប»ជាថ្នូរទិញខ្សែប្រយុទ្ធឆ្នើមម្នាក់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបផងដែរថា Real Madrid នឹងចុះកុងត្រាលើខ្សែការពារវ័យ ២៥ឆ្នាំ រូបនេះដើម្បីបានលេងព្រឹត្តិការណ៍ FIFA Club World Cup ដែលកំពុងតែលេងនៅវគ្គសន្សំពិន្ទុក្នុងពូល៕ ប្រភព៖ GOAL & SPORTbible


