Close
Sponsor ads Featured-Image
Barcelona នៅតែមិនអាចទិញកីឡាករថ្មីចូលបាន
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបយក្សអ្នកមានបុណ្យ FC Barcelona នៅតែមិនទាន់អាចចុះកុងត្រាយកកីឡាករថ្មី ឬក៏បន្តកុងត្រាថ្មីដល់កីឡាករចាស់របស់ខ្លួនបានដដែល នេះបើយោងទៅតាមការបញ្ជាក់របស់ប្រធានសហព័ន្ធ La Liga ។ ក្លឹប Barcelona បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ១នៃតារាងក្របខណ្ឌ La Liga បើទោះបីជាបានបរាជ័យក្រោយមថ្វីជើងក្រុម Almeria ដ៏មិនគួរឲ្យជឿកាលពីចុងសប្តាហ៍មុនក៏ដោយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Image: Alamy

ads

ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅលើកមុនពួកគេត្រូវបានបង្ខំឲ្យធ្វើការប្រាក់ឈ្នួលរបស់កីឡាករនៅឈុតធំមួយចំនួនដូចជា Franck Kessie, Andreas Christensen, Raphinha, Robert Lewandowski, និង Jules Kounde ជាដើម ដែលបានកាត់ចំណាយជាង ១៥៣លានអឺរ៉ូឯណោះ។

Image: Alamy

ទោះបីជាយ៉ាងណា Barcelona នៅតែមិនអាចរួចខ្លួនឡើងនៅពេលនេះ ដោយស្ថិតភាពរបស់ពួកគេនៅតឹងតែងដដែល។ លោក Javier Yebas ជាប្រធាន La Liga បាននិយាយថា «Barca នឹងមិនអាចចុះកុងត្រាយកកីឡាករថ្មីបានឡើយ លុះត្រាគេលក់កីឡាករចេញ។ បន្ទាប់មកពួកគេនឹងអាចប្រើប្រាស់បាន ៤០% នៃចំនួនដែលបានលក់កីឡាករចេញ​ ហើយនឹងក្រោមការចំណាយ២០០លានអឺរ៉ូ»

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
គុណភាពអត់ហ្នឹង? Real Madrid សម្លឹងឃើញកីឡាករវ័យក្មេងម្នាក់ យកមកជំនួស Modric
featured image

(អេស៉្បាញ)៖ បន្ទាប់ពីខ្សែបម្រើ Luka Modric ប្រកាសចែកផ្លូវ! ក្លឹបអធិរាជស Real Madrid បានកំណត់អត្តសញ្ញាណលើខ្សែបម្រើវ័យក្មេង Kees Smit របស់ក្រុម AZ Alkmaar ខណៈកីឡាករវ័យ ១៩ឆ្នាំ កំពុងតែទទួលបានចំណាប់អារម្មណ៍ពីក្លឹបគូប្រជែង Barcelona ផងដែរ។ គួរជម្រាបដែរថា Smit មានតម្លៃខ្លួនផ្ទេរប្រមាណ ២១.៤លានអឺរ៉ូ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ សឹងមិនគួរឲ្យជឿ! Fluminense អាចផ្តួល Inter Milan ឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាន (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031