Close
Featured-Image
អតីតកីឡាករ Spur ម្នាក់បានទទួលមរណៈភាពនៅអាយុត្រឹម 25 ឆ្នាំ
ទំហំអក្សរ
តូច
ធំ

បរទេស៖  អតីតកីឡាកររបស់ក្លឹប Tottenham កីឡាករ Anton Walkes បានស្លាប់នៅអាយុត្រឹមតែ 25 ឆ្នាំប៉ុណ្ណោះនៅក្នុងការធ្លាក់ទូកដ៏រន្ធត់នៅទីក្រុង Miami ប្រទេសអាមេរិក។ យោងតាមសារព័ត៌មាន Miami Herald បានឱ្យដឹងថា គាត់ត្រូវបានគេរកឃើញសន្លប់ បន្ទាប់ពីការប៉ះទង្គិចដ៏គួរឱ្យភ្ញាក់ផ្អើលរវាងទូកពីរ។ កីឡាករ Charlotte FC រូបនេះបានទទួលការជួយសង្គ្រោះបន្ទាប់ ( CPR ) នៅកន្លែងកើតហេតុពី Miami Fire Rescue នៅម៉ោង 3 រសៀលម៉ោងក្នុងស្រុក។ ពេលនោះ Walkes ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុក ប៉ុន្តែគួរឲ្យសោកស្ដាយ គាត់ក៏បានទទួលមរណភាព។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Former Spurs player Anton Walkes dies in Florida aged 25 - AS USA

លោក Zoran Krneta នាយកផ្នែកកីឡារបស់ក្លឹបរបស់គាត់បានបញ្ជាក់ថា៖ “ពួកយើងមានការសោកស្ដាយចំពោះការបាត់បង់ Anton Walkes ដែលជាឪពុកដ៏គួរឱ្យស្រលាញ់ មនុស្សដែលគួរឲ្យស្រលាញ់ និងជាកីឡាករដ៏ឆ្នើមម្នាក់។

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • January 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031