

បរទេស៖ ក្រុម Manchester City នៅតាមពីក្រុមកំពូលតារាង Arsenal ត្រឹមតែ៥ពិន្ទុប៉ុណ្ណោះ ក្រោយពីវាយបកយកឈ្នះលើ Tottenham Hotspur ៤-២ នៅកីឡដ្ឋាន Etihad។

Dejan Kulusevski និង Emerson Royal បានជួយឱ្យ Spur នាំមុខ 2-0 ដ៏គួរឱ្យកត់សម្គាល់មួយនៅមុនពេលសម្រាកតង់ទីមួយ ប៉ុន្តែការរៀបចំក្បួនខ្នាតថ្មី Pep Guardiola បន្ទាប់ពីការសម្រាក១៥នាទី បានដំណើរការបានយ៉ាងល្អ ខណៈដែល Riyad Mahrez, Erling Braut Haaland និងការស៊ុតបញ្ចូលទីរបស់ Julian Alvarez បានធ្វើឱ្យក្លាយទៅជាការប្រកួតដ៏ជក់ចិត្តមួយ។ ពេលនេះ Man City អាចកាត់បន្ថយគម្លាតក្រុម Arsenal មកនៅត្រឹមពីរពិន្ទុជាមួយនឹងជ័យជម្នះលើក្រុម Wolverhampton Wanderers នៅថ្ងៃអាទិត្យនេះ ខណៈដែល Spurs នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ 5 ក្នុងតារាងមុនការប្រកួតនៅទីក្រុងឡុងដ៍ថ្ងៃច័ន្ទជាមួយនឹងក្រុម Fulham ។

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible



