Timo Werner បានធ្វើការក្រើនរំលឹកដល់ មិត្តរួមក្រុម RB Leipzigកីឡាករ Christopher Nkunku ថារូបគេនិងត្រូវប្រឈម នឹងសម្ពាធ ព្រមទាំងកម្រិតបច្ចេកទេសនៃការលេងខុសគ្នានៅពេលដែលកីឡាករវ័យ២៥ឆ្នាំរូបនេះនិងត្រៀមផ្លាស់មកចូលរួមជាមួយអតីតក្រុមតោខៀ Chelsea របស់ខ្លួនក្នុងតម្លៃប្រមាណ៦០លានផោន។Werner បានលើកឡើងយ៉ាងដូច្នេះថាៈអ្នករាល់គ្នាត្រូវតែមានបទពិសោធន៏របស់ខ្លួនខ្លួនឯងដែលជាទំនុកចិត្តមុនចូលរួមជាមួយក្រុមធំ។
Werner ធ្លាប់រកគ្រាប់បាល់បានតែ២៣លើកក្រោយលេងអោយChelseaក្នុង ៨៩ប្រកួតបានបន្តថាៈខ្ញុំចាប់ផ្តើមរដូវកាលដំបូងបានល្អ និង បន្ទាប់មកក៏ដូចគ្នា។ ហើយខ្ញុំអាចប្រាប់គាត់ពីបទពិសោធន៍វិជ្ជមាន និងអវិជ្ជមាន មុននិងគាត់ផ្លាស់ទៅទីនោះ(Chesea)សម្រាប់នៅលីកកំពូលអង់គ្លេសមួយនោះ អ្នកមិនលេងដូចអ្នកធ្លាប់លេងនៅអាឡឺម៉ង់ជាមួយRB Leipzig បានទេ ពីព្រោះត្រូវប្រឈមប្រកួតប្រជែងកាន់តែច្រើនមិនត្រឹមតែកម្រិតនៃការលេងបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែផ្លូវចិត្តក៏ជារឿងមួយត្រូវប្រឈមផងដែរ។
សម្រាប់Nkunku បានចំណាយពេល ៤ រដូវកាលនៅ Leipzig រូបនេះក៏ជាប់ឈ្មោះក្នុងក្រុមមាន់គកបារាំងសម្រាប់ព្រឹត្តការណ៏ World Cup ប៉ុន្តែមិនបានបង្ហាញខ្លួនកំលុងពេលនៅប្រទេសកាតាដោយសារតែរបួសនោះ ប៉ុន្តែរូបគេសង្ឃឹមថានិងទទួលបានលទ្ធផលល្អមានផ្លែផ្កាជាងមិត្តរួមក្រុម Werner ។សម្រាប់ខ្សែប្រយុទ្ធអាល្លឺម៉ង់ Werner ទោះបីបានលើកពាន Champions League មុនផ្លាស់សម្រេចចិត្តវិលត្រលប់ទៅRB Leipzigវិញ ក្រោយរងការរិះគន់ដែលដែលមានឪកាសរកគ្រាប់បាល់ប៉ុន្តែធ្វើការបញ្ចប់ទីមិនបានល្អជាច្រើនលើកច្រើនសារក្នុងការប្រកួយអោយក្រុមChelsea ក្រោមការដឹកនាំរបស់លោកFrank Lampard និង Thomas Tuchel។
Sponsor By 88BoL



Latest News
- Chelsea ត្រៀមបំបែកកំណត់ត្រាមួយ នៅថ្ងៃបិទទីផ្សារ
- Man City ដាក់ភ្នែកឃើញខ្សែការពាររូបនេះ ដើម្បីមកជំនួសតំណែង Joao Cancelo
- អ្នកគាំទ្រ Liverpool ជាច្រើននាក់ បង្ហាញអារម្មណ៍ឆ្អែតចិត្តយ៉ាងខ្លាំង ចង់អោយក្លឹបលក់កីឡាកររូបនេះចេញឲ្យឆាប់ៗ (មានវីដេអូ)
- Chelsea ត្រៀមចរចារទិញខ្សែបម្រើរូបនេះ ប្រសិនបើខកខាននាំយក Enzo Fernandez
- អ្នកគាំទ្រ Man City ដឹងថា ហេតុអី្វបានលោក Pep ហ៊ានឲ្យ Cancelo ចាកចេញ