Close
Close
Ads: 88BOL
ក្លឹបយក្សអេស្បាញ Real Madrid នៅតែមិនដាច់ចិត្ត ព្រោះចង់បាន Mbappe ចូលរួមក្នុងក្រុម
ទំហំអក្សរ
តូច
ធំ

Real Madrid មិនបោះបង់មហិច្ឆតារបស់ខ្លួនឡើយ ពោលគឺក្រុមជើងឯក Champion League ១៤ សម័យកាលមួយនេះនៅតែ មានបំណងចង់ផ្ទេរយក ខ្សែប្រយុទ្ធ Kylian Mbappe មកចូលរួមជាមួយពួកគេនៅរដូវកាលនេះយោងគេហទំព័រ The Athletic បានចុះផ្សាយ ។មានន័យថា ក្លឹបយក្សអេស្បាញ​សាជាថ្មីម្តងទៀតបានទាក់ទងខ្សែប្រយុទ្ធក្រុមជើងឯក Ligue-១ បារាំងសាជាថ្មីម្តងទៀតពោលគឺត្រឹមតែប្រាំបីខែ​បន្ទាប់ពី​រូបគេបានបន្តកកុងត្រាថ្មីជាមួយ PSG រហូត​ដល់ឆ្នាំ២០២៥។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ស្របពេលដែល កីឡាករវ័យ២៥ឆ្នាំរូបនេះចង់ចូលរួមជាមួយក្រុមលោក Ancelotti នាពេលអនាគតក្រោយពីសមាជីកជ័យលាភីWorld Cup ២០១៨​បានសម្តែងការមិន​ពេញ​ចិត្ត​នឹង​គម្រោងការងាររបស់ក្លឹបនាពេល​បច្ចុប្បន្នតាមការស្នើសុំ​ដូចជា ចុះហត្ថលេខានាំយក Aurelien Tchouameni, Robert Lewandowski និងខ្សែការពារ Milan Skriniarមករួមក្រុមនោះ ។ដូច្នេះទំនាក់ទំនងរវាងសាមីខ្លួននិងក្លឹបកាន់តែអាប់អួរបន្តិចម្តងៗ។

ប្រភពខាងលើបន្តថាៈ Real Madrid ពេលនេះគឺដឹងច្បាស់ថាមិនងាយស្រួលក្នុងការនាំយកMbappeមករួមក្រុម ប៉ុន្តែមធ្យោបាយតែមួយគត់ដែល​ខ្សែ​ប្រយុទ្ធ​រូបនេះអាចចូលរួមជាមួយ Real Madrid  គឺរូបគេត្រូវដាក់សម្ពាធលើ PSG ជាមួយមធ្យោបាយផ្សេងៗស្របពេលតម្លៃខ្លួនរបស់​អតីតខ្សែ​ប្រយុទ្ធ​Monaco  នៅពេលនេះគឺមានតម្លៃថ្លៃខ្លាំងបំផុត។

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • January 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031