
Real Madrid មិនបោះបង់មហិច្ឆតារបស់ខ្លួនឡើយ ពោលគឺក្រុមជើងឯក Champion League ១៤ សម័យកាលមួយនេះនៅតែ មានបំណងចង់ផ្ទេរយក ខ្សែប្រយុទ្ធ Kylian Mbappe មកចូលរួមជាមួយពួកគេនៅរដូវកាលនេះយោងគេហទំព័រ The Athletic បានចុះផ្សាយ ។មានន័យថា ក្លឹបយក្សអេស្បាញសាជាថ្មីម្តងទៀតបានទាក់ទងខ្សែប្រយុទ្ធក្រុមជើងឯក Ligue-១ បារាំងសាជាថ្មីម្តងទៀតពោលគឺត្រឹមតែប្រាំបីខែបន្ទាប់ពីរូបគេបានបន្តកកុងត្រាថ្មីជាមួយ PSG រហូតដល់ឆ្នាំ២០២៥។
ស្របពេលដែល កីឡាករវ័យ២៥ឆ្នាំរូបនេះចង់ចូលរួមជាមួយក្រុមលោក Ancelotti នាពេលអនាគតក្រោយពីសមាជីកជ័យលាភីWorld Cup ២០១៨បានសម្តែងការមិនពេញចិត្តនឹងគម្រោងការងាររបស់ក្លឹបនាពេលបច្ចុប្បន្នតាមការស្នើសុំដូចជា ចុះហត្ថលេខានាំយក Aurelien Tchouameni, Robert Lewandowski និងខ្សែការពារ Milan Skriniarមករួមក្រុមនោះ ។ដូច្នេះទំនាក់ទំនងរវាងសាមីខ្លួននិងក្លឹបកាន់តែអាប់អួរបន្តិចម្តងៗ។
ប្រភពខាងលើបន្តថាៈ Real Madrid ពេលនេះគឺដឹងច្បាស់ថាមិនងាយស្រួលក្នុងការនាំយកMbappeមករួមក្រុម ប៉ុន្តែមធ្យោបាយតែមួយគត់ដែលខ្សែប្រយុទ្ធរូបនេះអាចចូលរួមជាមួយ Real Madrid គឺរូបគេត្រូវដាក់សម្ពាធលើ PSG ជាមួយមធ្យោបាយផ្សេងៗស្របពេលតម្លៃខ្លួនរបស់អតីតខ្សែប្រយុទ្ធMonaco នៅពេលនេះគឺមានតម្លៃថ្លៃខ្លាំងបំផុត។
Real Madrid have not forgotten about Kylian Mbappe and Mbappe has not forgotten about Real Madrid.
After a failed attempt to sign the 24-year-old last summer, #RMCF are proceeding with caution.
But since the 2022 World Cup, there has been movement…
— The Athletic | Football (@TheAthleticFC) January 18, 2023

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:



