Close
Sponsor ads Featured-Image
អ្នកគាំទ្រ Man City ដឹងថា ហេតុអី្វបានលោក Pep ហ៊ានឲ្យ Cancelo ចាកចេញ
ទំហំអក្សរ
តូច
ធំ

បរទេស៖ អ្នកគាំទ្រក្លឹបមេឃខៀវ Manchester City មានជំនឿជឿជាក់ថា គ្រូបង្វឹករបស់ពួកគេគឺលោក Pep Guardiola បានត្រៀមគម្រោងរួចរាល់ហើយ មុននឹងសម្រេចចិត្តឲ្យផ្នែកដ៏សំខាន់សម្រាប់ក្លឹបគឺ Joao Cancelo ចាកចេញទៅចូលរួមជាមួយនឹង Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ពេលចប់រដូវកាលនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Image

ads

ព័ត៍មានដែលចុះផ្សាយថា Cancelo នឹងចាកចេញពីក្លឹប Man City នៅថ្ងៃចន្ទនេះបានធ្វើឲ្យមជ្ឃដ្ឋានទូទៅមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីការផ្ទេរមកកាន់ Eithad កាលពីឆ្នាំ២០១៩។

Cancelo បានឈ្នះពានរង្វាន់ Premier League ម្តងហើយម្តងទៀត និងបានជាប់នៅក្នុងជម្រើស១១នាក់ល្អបំផុតប្រចាំរដូវកាលពីរលើកថែមទៀតផង។

ប៉ុន្តែយ៉ាងណាមិញរដូវកាលនេះគាត់ហាក់បីជារាងធ្លាក់ទម្រង់លេងបន្តិច ទន្ទឹមពេលដែល Nathan Ake និងយុវជនវ័យក្មេងទើបមកដល់ Rico Lewis កំពុងបង្ហាញសមត្ថភាពមានយ៉ាងល្អ។

ខ្សែការពារជនជាតិព័រទុយហ្គាល់រូបនេះទទួលបានការអនុញ្ញាតក្នុងកចាកចេញពីក្លឹប Man City ពីសំណាក់អ្នកចាត់ទូទៅផ្ទាល់លោក Pep Guardiola បន្ទាប់ពី Bayern Munich បានដាក់សំណើរដេញថ្លៃនៅលើទុក។

City could make a move. (Image Credit: Alamy)

ក្លឹប Man City បណ្តោយឲ្យ Cancelo ចាកចេញ ទន្ទឹមពេលពួកគេស្ថិតក្នុងការប្រកួតប្រជែងពានរង្វាន់ FA Cup និង Champions League នៅខែក្រោយនេះ។ ដោយជម្រើសពួកគេបច្ចុប្បន្នមាន Ake និង Newis ប៉ុណ្ណោះ ព្រមទាំងជើងចាស់ Kyle Walker ផងដែរ។ យ៉ាងណាមិញអ្នកគាំទ្រ City នៅតាមបណ្តាញសង្គមហាក់បីសូវជាព្រួយបារម្ភឡើយ ដោយសារតែពួកគេមានការជឿជាក់ថា លោក Pep Guardiola នឹងធ្វើការនាំយកកីឡាករវបន្ថែមឲ្យបានលឿនបំផុតមុនពេលទីផ្សារខែមករានេះបិតនៅថ្ងៃអង្គារ។

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ)
featured image

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • January 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031