Close
Sponsor ads Featured-Image
នោះទីបំផុត! Lewandowskiមានអារម្មណ៏ធុញទ្រាន់ដែលលេងរួមក្រុមជាមួយកីឡាកររូបនេះ
ទំហំអក្សរ
តូច
ធំ

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Robert Lewandowski បានបង្ហើបប្រាប់ពីអារម្មណ៏​ធុញទ្រាន់​នឹង​ការលេងរួមក្រុមជាមួយនិងខ្សែប្រយុទ្ធអន្តរជាតិអេស្បាញ Ferran Torresនេះតែម្តង ។ គួរបញ្ជាក់ថា​កីឡាករសញ្ជាតិ​អេស្ប៉ាញ​បាន​ចូលរួមជាមួយក្លឹបយក្សកាតាឡានពីក្រុមមេឃខៀវ Manchester City កាលពីខែមករារដូវកាលមុន ប៉ុន្តែកីឡាករ​វ័យ ២២ ឆ្នាំ​រូប​នេះ​នៅមិនទាន់បានបង្ហាញទម្រង់លេងគួរអោយ​ចាប់​អារម្មណ៍បមំផុត​នៅឡើយទេទោះបីខ្លួនបាន៤៩លើក ស៊ុតបញ្ចូលទី​បាន​១២គ្រាប់ និង Assist ៧ដងក៏ដោយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

ជាមួយគ្នានេះផងដែរTorres ក៏ត្រូវបានរងការ​រិះ​គន់​ជា​ញឹក​ញាប់​ចំពោះ​ទម្រង់លេងខណៈ Ansu Fati, Raphinha, និង Ousmane Dembele បានចូលលេងជំនួសរូបគេជាញឺកញាប់ផងដែរ។ហើយសម្រាប់អ្នកចាត់ការទូទៅលោក Xavi Hernandez បានបង្ហាញ​អារម្មណ៏​ខកចិត្តមិនដូចការរំពឺងទុក ក្រោយពីជម្រុញ​អោយក្លឹប​ទិញយកអតីតកីឡាករ Valencia មករួមក្រុម នៅពេលនេះ។

ឆ្លើយតបបញ្ហានេះផងដែរសម្រាប់ប្រធានក្លឹបលោក Joan Laporta និងនាយកផ្នែកកីឡាលោក Matheu Alneny បានត្រឹមតែធ្វើការ​សន្និដ្ឋានជំហ៊ានដំបូងថា សមាជិកក្នុងក្រុមរូបនេះគឺជារឿងបរាជ័យសម្រាប់ក្រុម ស្របពេលបញ្ហាប្រឈមផ្នែកវិបត្តិហិរញ្ញវត្ថុនៅតែ​កំពុង​បន្តកើតមានសម្រាប់​ក្លឹប Barcelona។ ដូច្នេះពួកគេអាចដាក់លក់ Torresនៅរដូវក្តៅ ប្រសិនក្លឹបយក្សកាតាឡាន់រកឃើញ​បេក្ខភាព​ដែល​ស័ក្តសមមកជំនួស រូបគេបាន។

អត្ថបទកំពុងចាប់អារម្មណ៍៖
អាចពិបាកជើងក្រោមរឺយ៉ាងណា? PSG នឹងអវត្តមានកីឡាករឆ្នើម២រូបពេលជួប Real Madrid
featured image

ក្លឹប Paris Saint-Germain និងមិនមានវត្តមានកីឡាករឆ្នើម២រូបគឺខ្សែការពារ William Pacho ទទួលបានកាតក្រហមនៅនាទីទី ៨២ មិនទាន់អស់ចិត្តខណៈខ្សែការពារស្លាបឆ្វេង Lucas Hernandez បានបន្តរងការបណ្តេញចេញនៅនាទីទី ៩០ នៃម៉ោងបន្ថែមពេលពួកគេទម្លាក់ក្រុម Bayern Munich ចេញពីក្របខណ្ឌ FIFA Club World Cup វគ្គ៨ក្រុមចុងក្រោយ ។ ដូច្នេះកីឡាករទាំងពីរ នឹងត្រូវរងការព្យួរសម្រាប់ការប្រកួតដែលនៅសល់ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាកំលុងពេលអវត្តមានរបស់Pacho កីឡាករអន្តរជាតិអេក្វាឌ័រ និងកីឡាករអន្តរជាតិបារាំងLucas គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Luis Enrique នឹងត្រៀមរៀបចំយុទ្ធសាស្រ្តថ្មីដោយពឹងផ្អែកលើខ្សែការពារ Lucas Beraldo  កីឡាករសញ្ជាតិប្រេស៊ីល និង មិត្តរួមជាតិដែលជាកាពីតែនក្រុមតែម្តងMarquinhos សម្រាប់ការប្រកួតដែលនៅមាននោះ។ ជជាមួយគ្នានេះផងដែរក្រុម PSG នៅមានកីឡាករវ័យក្មេងដែលមានទេពកោសល្យបម្រុងតែម្នាក់គត់នោះគឺ Noham Kamara ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • January 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031