
ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Robert Lewandowski បានបង្ហើបប្រាប់ពីអារម្មណ៏ធុញទ្រាន់នឹងការលេងរួមក្រុមជាមួយនិងខ្សែប្រយុទ្ធអន្តរជាតិអេស្បាញ Ferran Torresនេះតែម្តង ។ គួរបញ្ជាក់ថាកីឡាករសញ្ជាតិអេស្ប៉ាញបានចូលរួមជាមួយក្លឹបយក្សកាតាឡានពីក្រុមមេឃខៀវ Manchester City កាលពីខែមករារដូវកាលមុន ប៉ុន្តែកីឡាករវ័យ ២២ ឆ្នាំរូបនេះនៅមិនទាន់បានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៍បមំផុតនៅឡើយទេទោះបីខ្លួនបាន៤៩លើក ស៊ុតបញ្ចូលទីបាន១២គ្រាប់ និង Assist ៧ដងក៏ដោយ។
ជាមួយគ្នានេះផងដែរTorres ក៏ត្រូវបានរងការរិះគន់ជាញឹកញាប់ចំពោះទម្រង់លេងខណៈ Ansu Fati, Raphinha, និង Ousmane Dembele បានចូលលេងជំនួសរូបគេជាញឺកញាប់ផងដែរ។ហើយសម្រាប់អ្នកចាត់ការទូទៅលោក Xavi Hernandez បានបង្ហាញអារម្មណ៏ខកចិត្តមិនដូចការរំពឺងទុក ក្រោយពីជម្រុញអោយក្លឹបទិញយកអតីតកីឡាករ Valencia មករួមក្រុម នៅពេលនេះ។
ឆ្លើយតបបញ្ហានេះផងដែរសម្រាប់ប្រធានក្លឹបលោក Joan Laporta និងនាយកផ្នែកកីឡាលោក Matheu Alneny បានត្រឹមតែធ្វើការសន្និដ្ឋានជំហ៊ានដំបូងថា សមាជិកក្នុងក្រុមរូបនេះគឺជារឿងបរាជ័យសម្រាប់ក្រុម ស្របពេលបញ្ហាប្រឈមផ្នែកវិបត្តិហិរញ្ញវត្ថុនៅតែកំពុងបន្តកើតមានសម្រាប់ក្លឹប Barcelona។ ដូច្នេះពួកគេអាចដាក់លក់ Torresនៅរដូវក្តៅ ប្រសិនក្លឹបយក្សកាតាឡាន់រកឃើញបេក្ខភាពដែលស័ក្តសមមកជំនួស រូបគេបាន។

(អង់គ្លេស)៖ អ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United លោក Ruben Amorim មានបំណងរក្សាប្រធានក្រុម Bruno Fernandes ឲ្យបន្តលេងនៅទឹកដី Old Trafford រហូតដល់ចប់កិច្ចសន្យាកុងត្រាដល់ឆ្នាំ២០២៧ ក្នុងគ្រាដែលក្លឹប Al-Hilal មកពីលីគកំពូលអារ៉ាប៊ីសាអូឌីត កំពុងតែចង់បាននឹងត្រៀមប្រាក់ធំសម្បើមក៏ដោយ។អត្ថបទកំពុងចាប់អារម្មណ៍៖ គ្រូ Man Utd ចង់ឲ្យតារាឆ្នើមរូបនេះ «បន្តនៅដល់ចប់កុងត្រា» បើទោះបី Al-Hilal កំពុងជះលុយធំ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះជាយ៉ាងណា ខ្សែបម្រើនាំលេងវ័យ ៣០ឆ្នាំ បានក្លាយជាគោលដៅដ៏សំខាន់របស់ Al-Hilal ដោយភ្ជាប់ជាមួយនឹងតម្លៃខ្លួនខ្ពស់ ដើម្បីផ្លាស់ផ្ទេរឱ្យបានមុនការចាប់ផ្តើមកម្មវិធី Club World Cup ២០២៥ នាខែក្រោយនេះ។ លោក Amorim បានដឹងយ៉ាងច្បាស់ថា រូបលោកត្រូវតែលក់កីឡាករជាច្រើនចេញ ក្នុងគោលបំណងរក្សាលំនឹងហិរញ្ញវត្ថុក្លឹប Man Utd ប្រសិនបើពួកគេមិនអាចឈ្នះពាន Europa League និងដើម្បីប្រកួតប្រជែងយកកៅអីពានអឺរ៉ុប […]



