Close
Sponsor ads Featured-Image
Real Madrid អវត្តមានកីឡាករសំខាន់៥រូបពេលជួបReal Sociedad
ទំហំអក្សរ
តូច
ធំ

កីឡាករឈុតធំនិងជាជម្រើស១១នាក់ដំបូងដែលបានបង្ហាញខ្លួនជាប់លាប់នៅរដូវកាលនេះមានដូចជាខ្សែការពារស្លាបឆ្វេង David Alaba, ខ្សែការពារស្លាបស្តាំDani Carvajal និង ខ្សែបម្រើ Aurelien Tchouameniព្រមទាំងខ្សែបម្រើស្លាបស្តាំ Lucas Vazquez និង ខ្សែការពារស្លាបឆ្វេងFerland Mendy នឹងខកខានបង្ហាញខ្លួនចូល​លេង​សម្រាប់​ការប្រកួត La Liga អោយម្ចាស់ផ្ទះ Real Madrid ក្នុងជំនួបជាមួយភ្ញៀវ Real Sociedad នៅយប់ថ្ងៃអាទិត្យនេះ។សម្រាប់Vazquez នៅតែមិនអាចជ្រើស​រើសបានដោយសាររបួសកជើង ខណៈដែល Mendy មានបញ្ហាភ្លៅពេលផ្តួល Atletico Madrid ក្នុងពានរង្វាន់ Copa del Rey កាល​ពីយប់​ថ្ងៃព្រហស្បតិ៍។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

កាលបរិច្ឆេទត្រឡប់មកវិញសម្រាប់ក្រុមទាំងពីរមិនត្រូវបានកំណត់ទេ ប៉ុន្តែគ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti បានបង្ហាញក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា Alaba, Carvajal និង Tchouameni អាចនិង ត្រលប់មកជួយក្រុម​វិញសម្រាប់ការ​ប្រកួតLa Liga ជាមួយ Valencia នៅសប្តាហ៍ក្រោយ។Real Madrid បានកក់កៅអីរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa del Rey ជាមួយនឹងជ័យជម្នះ 3-1 លើក្រុម Atletico កាលពីថ្ងៃព្រហស្បតិ៍មុនពេលផ្តួល Athletic Bilbao ២ទល់និង០​ក្នុងការប្រកួតចុងក្រោយរបស់ពួកគេក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ។

ជម្រើសកីឡាករ Real Madrid ត្រៀមលេងទល់នឹង Real Sociedadមានដូចជាៈ Courtois, Lunin, Lopez; Militao, Vallejo, Nacho, Odriozola, Rudiger; Kroos, Modric, Camavinga, Valverde, Ceballos, Martin; Hazard, Benzema, Asensio, Vinicius, Rodrygo, Mariano។

Topics
អត្ថបទទាក់ទង
  • January 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031