Close
Featured-Image
Everton កំពុងទាក់ទងចង់បានកូនប្រុសលោកCarlo Ancellotiមកដឹកនាំ
ទំហំអក្សរ
តូច
ធំ

Everton កំពុងត្រៀមពិភាក្សាជាមួយកូនប្រុសរបស់លោក Carlo Ancelottiដែលជាអ្នកចាត់ការទូទៅរបស់ក្រុមអធិរាជស Real Madridគឺ លោក Davide Ancelloti ដើម្បីមក ជំនួសតំណែងអតីតគ្រូបង្វឹកលោក Frank Lampard ដែលត្រូវបានក្លឹបរហស្សនាមស្ករគ្រាប់បញ្ចប់តួនាទីកាលពីសប្តាហ៏មុន។ បច្ចុប្បន្នបុរសសញ្ជាតិអ៊ីតាលីវ័យង៣៣ឆ្នាំនិងជាអតីតកីឡាករAC. Milan បានដើរតួនាទីជាជំនួយការគ្រូបង្វឹកឪពុករបស់លោកនិងក៏ធ្លាប់មានបទពិសោធន៏ដឹកនាំនៅទឹកដី Goodison Park កំឡុងពេលដែលលោកAncelloti ដឹកនាំក្លឹបអង់គ្លេសមួយនេះរយៈពេលខ្លីផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ទោះយ៉ាងណាDavide មិនទាន់ធ្លាប់ដឹកនាំក្លឹបអាជីពណាមួយនៅឡើយទេ ប៉ុន្តែ Everton កំពុងបង្ហាញចំណាប់អារម្មណ៍និង ចាត់ទុករូបលោកជាជម្រើសដំបូងរបស់ពួកគេ ប្រសិនក្លឹបមិនអាចទាក់ទងយកអតីតគ្រូបង្វឹកអាហ្សង់ទីនដែលធ្លាប់ដឹក​នាំ​Leeds United គឺលោក Marcelo Bielsa មកដឹកនាំបាន ។

Davide ធ្លាប់ប្រកបអាជីពដំបូងនៅក្លឹប Real Madrid និង PSG បន្ទាប់មកបានក្លាយជាជំនួយការឪពុករបស់ខ្លួន នៅ Bayern Munich ក្នុងឆ្នាំ ២០១៦ មុនពេលផ្លាស់ទៅដឹកនាំEverton ដោយមានកំនត់ត្រាប្រកួតឈ្នះ ៣១ លើក ស្មើ ១៤ ​ចាញ់ ២២ លើក​ក្នុង​ការ​ប្រកួតសរុប ៦៧ដង។

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • January 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031