Close
Featured-Image
ឯកសណ្ឋានអធិរាជបាល់ទាត់ Pele ត្រូវបានដាក់ដេញថ្លៃលក់បន្ត
ទំហំអក្សរ
តូច
ធំ

ឯកសណ្ឋានបាល់ទាត់ក្រុមជម្រើសជាតិប្រេស៊ីលដែលបានរៀបចំឡើងសម្រាប់អធិរាជបាល់ទាត់ប្រេស៊ីលលោក Pele នៅមុនការប្រកួតលក្ខណៈអន្តរជាតិចុងក្រោយរបស់គាត់ ត្រូវបានប៉ាន់ប្រមាណថាបានដាក់លក់បានប្រាក់ក្នុងតម្លៃរហូតដល់ទៅ ៣0,000 ផោន ឯណោះ។ ប្រភពពីលោក Hansons Auctioneers បានបញ្ជាក់ថាៈ វាគឺជាអាវមួយក្នុងចំណោមអាវលេខ១០ចំនួនពីរដែលផលិតសម្រាប់ការប្រកួតអោយប្រេស៊ីលក្នុងឆ្នាំ ១៩៧១ទល់នឹងយូហ្គោស្លាវី។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ប៉ុន្តែការពិតគឺលោក Pele មិន​បាន​ពាក់​វាចូលរួមនៅ​ក្នុង​ការ​ប្រកួត​ទេ ហើយ​បាន​ប្រគល់​​ទៅ​ឲ្យ​អ្នក​ម៉ាស្សា​ឈ្មោះ Abilio Jose de Silva ជំនួស​វិញ។ បច្ចុប្បន្នអាវនេះត្រូវបានក្លាយជាកម្មសិទ្ធិដោយអ្នកគ្រប់គ្រងភោជនីយដ្ឋាននៅ Shropshire ប្រទេសអង់គ្លេសខណៈដែលម្ចាស់កម្មសិទ្ធិចង់យកវាទៅដាក់ តាំងនៅក្នុងសារមន្ទីរបាល់ទាត់នៅពេលអនាគត។ទោះយ៉ាងណាអាវនេះនឹងត្រូវដាក់លក់បន្តនៅ Derbyshire នាថ្ងៃទី ១៥ ខែកុម្ភៈខាងមុខបន្តទៀត ជាមួយនឹងលិខិតបញ្ជាក់ភាពត្រឹមត្រូវពីកូនស្រីរបស់អ្នកម៉ាស្សា។

សម្រាប់ម្ចាស់អាវដែលបានលក់វាមានវ័យ៣៣ ឆ្នាំ រូបនេះមិនចង់បង្ហាញអត្តសញ្ញាណរបស់គាត់បាននិយាយថាគាត់បានទិញវាពីអ្មកដើរប្រមូលឯកជនក្នុងឆ្នាំ ២០២០ ។គាត់បានបន្តថា: វាជាវត្ថុអនុស្សាវរីយ៍បាល់ទាត់ដ៏អស្ចារ្យមួយដែលត្រូវបានថែរក្សា។ ឥឡូវនេះខ្ញុំមានអារម្មណ៍ថាវាសមនឹងទទួលបាននូវតម្លៃដ៏ធំនៅដំណាក់កាលចុងក្រោយនេះ ហើយវាអាចនិងត្រូវបានគេយក ត្រលប់​ទៅប្រទេសប្រេស៊ីលវិញ ។

Pele បានទទួលមណៈភាពនៅក្នុងខែធ្នូឆ្នាំមុន ក្នុងនាមជាអតីតកីឡាករតែម្នាក់គត់ដែលឈ្នះពាន World Cup បីដង ហើយត្រូវបានជាប់ ឈ្មោះថា FIFA’s Player of the Century ក្នុងឆ្នាំ ២០០០។Pele ត្រូវបានគេទទួលស្គាល់ថាបានស៊ុតបញ្ចូលទីកំណត់ត្រាពិភពលោកចំនួន ១,២៨១ គ្រាប់ក្នុងការបង្ហាញខ្លួន ១,៣៦៣ប្រកួត ក្រោយចំណាយពេលក្នុងអាជីពរយៈពេល ២១ ឆ្នាំ ដោយរកបាន៧៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៩២លើកសម្រាប់ក្រុមសាំបាប្រេស៊ីល។

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • January 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031