Close
Sponsor ads Featured-Image
ប៉ូលីសអាហ្រ្វិកចាប់ខ្លួនអ្នកគាំទ្រ Arsenal ក្រោយអបអរជ័យជំនះលើ Man Utd
ទំហំអក្សរ
តូច
ធំ

ក្រុមអ្នកគាំទ្រកាំភ្លើងធំ Arsenal ទូទាំងពិភពលោកនៅតែបន្តអបអរសាទរចំពោះ ក្លឹបរបស់ខ្លួនស្រលាញ់គាំទ្រចំពោះជ័យជម្នះលើក្រុម បិសាចក្រហមMan. Utd ខណៈក្រុមលោកMikel Arteta បានបង្ហាញទម្រង់លេងដ៏ល្អ ដើម្បីផ្តួលក្រុមភ្ញៀវMan.Utdរបស់ក្រុមលោកErik Ten Hagក្នុងលទ្ធផល៣ទល់និង២ សម្រាប់ការប្រកួតកាលពីថ្ងៃអាទិត្យ ខណៈអ្នកគាំទ្រម្នាក់ដែលកំពុងអបអរសាទរ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអ៊ូហ្គង់ដា។មិនមែនតែម្នាក់នោះទេ គួរបញ្ជាក់ថាអ្នកគាំទ្រ(Fans)ក្លឹបយក្សអង់គ្លេសដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ភាគខាងជើង មិនតិចជាងប្រាំបី នាក់ត្រូវបានចាប់ខ្លួនសម្រាប់ការអបអរសាទរជ័យជម្នះលើក្រុមគូប្រជែង Man. United នៅទីក្រុង Jinja នៃប្រទេសអ៊ូហ្គង់ដា។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

ទោះយ៉ាងណា វាជាទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងប្រទេសអ៊ូហ្គង់ដា ខណៈដែលអ្នកគាំទ្រក្រុម Arsenal កំពុងធ្វើដំណើរ តាម ក្បួនរថយន្តចំនួន ៥ គ្រឿងកាលពីព្រឹកថ្ងៃចន្ទដើមសប្តាហ៏នេះ។ ហើយអ្វីដែលគួរអោយចាប់អារម្មណ៏គឺពួកគេ ត្រូវបាន ប៉ូលិស ធ្វើការ ស្ទាក់ចាប់ ដោយមិនទាន់បានបញ្ជា្កក់ប្រាប់ពីមូលហេតុច្បាស់លាស់ ស្របពេល បុរសម្នាក់ក្នុងចំណោមពួកគេកាន់ពានដែលពួកគេបានទិញនៅហាងក្នុងស្រុកមួយ។ អ្នកគាំទ្រដែល Arsenal លោក Baker Kasuleដែលត្រូវបានឃាត់ខ្លួនបញ្ជាក់យ៉ាងដូច្នេះប្រាប់ Daily Monitorថាៈខ្ញុំមិនដឹងថាយើងបានធ្វើអ្វីនោះទេ ប៉ុន្តែយើងគ្រាន់តែអប អរជ័យ ជម្នះរបស់យើងលើគូប្រជែង Man. United ។

រីឯ លោក James Mubi ដែលជានាយប៉ូលីសប្រចាំតំបន់ និងជាអ្នកគាំទ្រ Arsenalផងដែរនោះ ត្រូវបានដកស្រង់សម្តីដោយBBC ថាៈ គាត់មិនបានពិនិត្យមើលការចោទប្រកាន់របស់អ្នកគាំទ្រទេ ប៉ុន្តែរូបលោកមានចម្ងល់ថាហេតុអ្វីបានជាពួកគេអបអរ ការប្រកួតអីនៅត្រឹមតែពាក់កណ្តាលនៃរដូវកាលនេះកំពុងលេង ម្តេចមិនអបអរពីដំបូងមក?។

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ)
featured image

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • January 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031