
បរទេស៖ អ្នកគាំទ្រក្រុម Arsenal គឺ Romeo Beckham ដែលជាកូនប្រុសរបស់ David Beckham បានបង្ហោះឌែដល់ឪពុកខ្លួន បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal យកឈ្នះ Manchester United ។ កីឡាកររបស់ Brentford ឈុត B រូបនេះបានចូលរួមទស្សនាជំនួបដ៏ធំរវាងក្រុម Arsenal និង Man Utd នៅឯ Emirates ។ David Beckahm បានអបអរនៅនាទីទី 17 នៅពេលដែល Man United បាននាំមុខដោយ Marcus Rashfordជាមួយនឹងគ្រាប់ដ៏គួរឲ្យភ្ញាក់ផ្ញើល។ តែក្រោយមកអ្វីដែលត្រូវបានប្រែ៩០ដឺក្រេ ដោយ Arsenal បានវាយបកយកឈ្នះវិញនៅចុងក្រោយ។
ក្រោយចប់ការប្រកួតកូនប្រុសរបស់ David បានបង្ហោះសារថា: “គេងឱ្យបានស្រួលប៉ា @davidbeckham”

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]



