Close
Featured-Image
Haaland បាន Hat-trick បំបែកកំនត់ត្រាថ្មី ២ បន្ថែមទៀត ជួយ Man City លត់ Wolverhampton (មានវីដេអូ Highlight)
ទំហំអក្សរ
តូច
ធំ

Erling Haaland បានបំបែកកំនត់ត្រាចំនួន២នៅក្របខណ្ឌ Premier League បន្ទាប់ពីធ្វើបាន Hat-trick (៣គ្រាប់)ក្នុងជ័យជម្នះដោយលទ្ធផល ៣ទល់និង០ សម្រាប់ក្រុមម្ចាស់ផ្ទះ Man. City ជាមួយនឹង Wolverhampton កាលពីថ្ងៃអាទិត្យ។គួរបញ្ជាក់ថាកីឡាករសញ្ជាតិន័រវេសរូបនេះមានឪកាសបង្កើតកំនត់ត្រាថ្មីទី១និងដំបូងគេកាលពីដើមរដូវកាលដោយ ស៊ុតបញ្ចូលទីបីគ្រាប់ម្តងរួចមកហើយសម្រាប់Man City នៅកីឡដ្ឋាន Etihad ពេលជួប Crystal Palace, Nottingham Forest និង Man. Utd ពោលគឺបានបីគ្រាប់ក្នុងផ្ទះជាប់ៗគ្នា។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

បចុប្បន្ននេះផងដែរ Haaland បានស៊ុតបញ្ចូលទីសរុបចំនួន ២៥ គ្រាប់នៅក្របខណ្ឌ Premier League រួមទាំងការស៊ុតបញ្ចូលទីចំនួន ១៨គ្រាប់ នៅកីឡដ្ឋាន Etihad និងជាចំនួនគ្រាប់បាល់ដែលរកបានច្រើនជាងកីឡាករ Man City ទាំងអស់គិតក្នុងមួយរដូវកាល។កំនត់ត្រាទីពីររបស់កីឡាករវ័យ ២២ ឆ្នាំរូបនេះក៏បានក្លាយជាកីឡាករដែលអាករកគ្រាប់បាល់Hat-trick បានលឿនបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ដោយធ្វើបាន៤ដងសម្រាប់ ការប្រកួត១៩លើកដោយបំបែកកំនត់ត្រារបស់អតីតខ្សែប្រយុទ្ធ Man Unitedកីឡាករ Ruud van Nistelrooy ដែលធ្លាប់ធ្វើបានក្រោយ៦៥ ប្រកួត និង ស៊ុតបាន Hat-Trick ច្រើនជាងវីរបុរសMan.Utdលោក Cristiano Ronaldo ដែលធ្លាប់ធ្វើបានHat-trickបីដងប៉ុណ្ណោះ។Haaland ក៏បានតាមស្មើកំនត់ត្រាខ្សែប្រយុទ្ធ Harry Kane របស់ Tottenham Hotspur ដែលរកបានHat-trick ៤ដងនៅក្របខណ្ឌ Premier Leagueក្នុង១រដុវកាលខណៈវីរបុរសNewcastleគឺ Alan Shearer នៅតែបន្តកាន់កាប់កំនត់ត្រាដែលរកបាន៥Hat-trick ក្នុង១រដូវកាលនោះ។

ក្រុមលោក Pep Guardiola បច្ចុប្បន្នបានឈរនៅចំណាត់ថ្នាក់លេខ ២ដោយមានគម្លាត៥ពិន្ទុពីកាំភ្លើងធំ Arsenal ក្រោយពីក្រុមលោកMikel Arteta បានផ្តួល Man United ក្នុងលទ្ធផល៣ទល់និង២នៅក្នុងការប្រកួតនាថ្ងៃអាទិត្យដូចគ្នានោះ។

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 36 25 8 3 83 37 +46 83
    2 Arsenal 37 19 14 4 67 33 +34 71
    3 Newcastle United 37 20 6 11 68 46 +22 66
    4 Chelsea 37 19 9 9 63 43 +20 66
    5 Aston Villa 37 19 9 9 58 49 +9 66
    6 Manchester City 36 19 8 9 67 43 +24 65
    7 Nottingham Forest 37 19 8 10 58 45 +13 65
    8 Brentford 37 16 7 14 65 56 +9 55
    9 Brighton & Hov… 36 14 13 9 59 56 +3 55
    10 Fulham 37 15 9 13 54 52 +2 54
    11 AFC Bournemouth 36 14 11 11 55 43 +12 53
    12 Crystal Palace 36 12 13 11 46 48 -2 49
    13 Everton 37 10 15 12 41 44 -3 45
    14 Wolverhampton Wanderers 36 12 5 19 51 64 -13 41
    15 West Ham United 37 10 10 17 43 61 -18 40
    16 Manchester United 37 10 9 18 42 54 -12 39
    17 Tottenham Hotspur 37 11 5 21 63 61 +2 38
    18 Leicester City 37 6 7 24 33 78 -45 25
    19 Ipswich Town 37 4 10 23 35 79 -44 22
    20 Southampton 37 2 6 29 25 84 -59 12
  • January 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031  
  • Sponsor by 88Bol