
បរទេស៖ DRONE បានបញ្ឍប់ការលេងក្នុងការប្រកួត Premier League រវាង Southampton និង Aston Villa កាលពីម្សិលមិញ។
អាជ្ញាកណ្តាលបានបញ្ឈប់ការប្រកួតភ្លាមៗ ហើយបាននាំកីឡាករចេញពីទីលានសិន ក្រោយពីប្រទះឃើញ Drone មួយបានហោះចូលទៅកាន់ទីលានដែលកំពុងធ្វើការប្រកួត។ ហើយការនេះត្រូវបានពន្យារពេល ដោយអ្នកគាំទ្រត្រូវបានស្នើសុំឱ្យរង់ចាំរហូតដល់ស្ថានភាពត្រូវបានដោះស្រាយ។
អាជ្ញាកណ្តាលបង្ខំចិត្តធ្វើការផ្អាកការប្រកួត ដោយសារតែគិតថា Drone មួយនេះ វាអាចបង្កជាការគំរាមកំហែងដល់អ្នកគាំទ្រ និងកីឡាករនៅក្នុងកីឡដ្ឋាន ក៏ដូចជាការគំរាមកំហែងដ៏មានសក្តានុពលពីភេរវករផងដែរ។ ហេតុផលមួយទៀតដែលការប្រកួតត្រូវបានផ្អាក ដោយសារតែ Drone គឺដើម្បីបញ្ឈប់ហានិភ័យនៃការផ្សាយការប្រកួតខុសច្បាប់ លើបណ្តាញប្រព័ន្ធអុីនធឺណេត ក្រោយសហព័ន្ធបាល់ទាត់អង់គ្លេសទើបតែប្រកាសអំពីការរឹតបន្តឹងលើអ្នកគាំទ្រចំពោះការទស្សនាលើប្រព័ន្ធអុីនធឺណេតខុសច្បាប់។
យ៉ាងណាមិញក្រោយពីសភាពការស្ងប់ស្ងាត់ អជ្ញាកណ្តាល់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ក៏បានសម្រេច អនុញ្ញាតឲ្យបន្តការប្រកួតបន្តឡើយ ដោយចប់ការប្រកួត ក្លឹប Aston Villa បានយកឈ្នះលើ Southampton ដោយលទ្ធផល ១-០ ។
😲😲 Un dron paraliza durante 10 minutos el Southampton – Aston Villa pic.twitter.com/rnBRs3uZZ0
— MARCA (@marca) January 21, 2023

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]


