ក្រុមធំជម្រើសជាតិកម្ពុជា នឹងនាំយកការហ្វឹកហាត់ជុំគ្នាយ៉ាងខ្លី នៅជំរំមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ដើម្បីធ្វើការប្រកួតមិត្តភាពជាមួយក្រុមភ្នំពេញក្រោន នៅកីឡដ្ឋាន RSN របស់ភ្នំពេញក្រោន នាល្ងាចម៉ោង៥ថ្ងៃព្រសហ្បតិ៍នេះ ខណៈការប្រកួតនេះមិនមានការលក់សំបុត្រនោះទេ។
ការនាំយកកីឡាករទាំង២៥នាក់ មកប្រកួតជាមួយក្រុមភ្នំពេញក្រោន នៅល្ងាចនេះ បានក្លាយជាការប្រកួតធ្វើតេស្តដ៏សំខាន់បំផុត ខណៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនបានរៀបចំឲ្យមានការប្រកួតមិត្តភាពអន្តរជាតិដូចការប្រកួតមុនៗនោះ ហេតុនេះគ្រូបង្គោលជនជាតិកូរ៉េខាងត្បូង Lee Tae Hoon នឹងយកជំនួបនេះ ដើម្បីធ្វើតេស្តទៅកីឡាករទាំង២៥នាក់របស់ខ្លូន មុនឈានដល់ការសម្រេចកាត់ចោល៣នាក់ គឺទុកត្រឹម២២នាក់ត្រៀមចេញទៅប្រកួតជាមួយក្រុមជម្រើសជាតិសិង្ហបុរី ក្នុងវគ្គជម្រុះជុំទី២ពានរង្វាន់ 2018 FIFA World Cup Russia ប្រចាំទ្វីបអាស៊ី នាថ្ងៃទី១៣ ខែតុលានេះ។
លោក ឆាំ ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុមធំជម្រើសជាតិកម្ពុជា បានប្រាប់ថា៖«កីឡាករទាំង២៥នាក់ នឹងត្រូវដាក់ឲ្យលេងជាមួយក្រុមក្រុមភ្នំពេញក្រោន នៅល្ងាចនេះ ព្រោះយើងចង់ធ្វើតេស្តទៅលើសមត្ថភាពរបស់គេ ដើម្បីធ្វើការសម្រេចថា តើកីឡាករ៣នាក់រូបណាដែលត្រូវកាត់ចោល? ព្រោះយើងទុកតែ២២នាក់ទេ សម្រាប់ចេញទៅប្រកួតជាមួយក្រុមជម្រើសជាតិសិង្ហបុរី»។
ចំណែកលោក Sam Schweingruber គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានបញ្ជាក់ថាពិតជាមានការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយវេលា ដើម្បីឲ្យកីឡាករ Shane Booysen និង សារី ម៉ាត់ណូរ៉ូទីន អាចចូលលេងបានក្នុងជំនួបជាមួយក្រុមជម្រើសជាតិកម្ពុជា នាល្ងាចម៉ោង៥ថ្ងៃនេះ ខណៈកីឡាករ ព្រំ យ៉ាណែត នឹងអវត្តមានទៅហើយ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺការបង្ហាញខ្លួនជាលើកដំបូងរបស់ ងយ ស្រ៊ីន តាំងពីកីឡាកររូបនេះទទួលរងរបួសបាក់ដៃ កាលពីចុងខែកក្កដា។
លោកគ្រូបានបន្តថា៖«យើងកំពុងតែរៀបចំសម្រាប់ការប្រកួតពីរប្រកួតចុងក្រោយក្នុងលីកកំពូលកម្ពុជា គឺជាមួយក្រុមប៉ូលិស និងបឹងកេតអង្គរ ដែលយើងត្រូវការឈ្នះជាដាច់ខាត ហេតុនេះយើងពិតជាមានមោតនភាពជាខ្លាំង ដែលក្រុមជម្រើសជាតិកម្ពុជា បានជ្រើសរើសក្លិបយើងសម្រាប់ប្រកួតមិត្តភាព ព្រោះការប្រកួតនេះ នឹងផ្តល់ឱកាសឲ្យយើងអាចលេងជាមួយក្រុមដែលខ្លាំង ហើយមានកាយសម្បទារឹងមាំ។ យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីឈ្នះការប្រកួតជាមួយក្លិបប៉ូលីស និង បឹងកេត ដូចនេះលទ្ធផលជាក្រុមជម្រើសជាតិ មិនមែនជាអាទិភាពនោះទេ តែយើងនឹងព្យាយាមដើម្បីឈ្នះ»៕
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស