• ទីបំផុត! Shakira បង្ហើបប្រាប់ស្នេហាដ៏ឈឺចាប់ជាមួយ Gerard Pique
    បាល់ទាត់ | បាល់ទាត់អន្តរជាតិ 1 week ago 223 Views

    តារាចម្រៀងPopនាង Shakira បានបង្ហើបពីការបែកបាក់គ្រួសារជាមួយខ្សែការពារកណ្តាល Gerard Pique របស់ក្រុមអ្នកមានបុណ្យ Barcelonaបន្ទាប់ពីអ្នកទាំងពីរបានចាប់ដៃគូ និង មានទំនាក់ទំនងសាងគ្រួសារអស់រយៈពេល ១២ ឆ្នាំ មុនពេលដែលស្នេហារបស់ពួកគេដើរដល់ផ្លូវបំបែកចែកផ្លូវគ្នាក្នុងខែមិថុនា ២០២០២ កន្លងមក។ គួររំលឹកថាគូស្នេហាពួកគេទាំងពីរបានជួបគ្នាក្នុងអំឡុងពេលព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០១០ នៅប្រទេសអាហ្រ្វិកខាងត្បូង ហើយមិនយូរប៉ុន្មានពួកគេក៏ចាប់ផ្តើមបង្កាត់ភ្លើងស្នេហានោះឡើង។

    Shakira សញ្ជាតិកូឡុំប៊ីបច្ចុប្បន្នមានវ័យ៤៥ ឆ្នាំបានបើកចំហរឿងរ៉ាវប្រេះឆាជាលើកដំបូង នៅក្នុងបទសម្ភាសន៍ ជាមួយទស្សនាវដ្តី ELLEខណៈដែលតារាស្រីម្ចាស់បទ Underneath Your Clothes បានបង្ហើបប្រាប់ពីស្នេហាឈឺចាប់គ្រាំគ្រា ផ្លូវផ្លូវចិត្តរបស់នាងជាមួយនឹងសមាជិកជ័យលាភីWorld Cup ២០១០សញ្ជាតិអេស្បាញរូបនេះ។

    Shakira បានលើកឡើងយ៉ាងដូច្នេះថា៖ «ពិតជាលំបាកណាស់ មិនត្រឹមតែសម្រាប់ខ្ញុំប៉ុណ្ណោះទេ គឺត្រូវធ្លាក់ទៅលើ កូនៗរបស់ខ្ញុំទៀតផង។ ពិបាកមិនគួរឲ្យជឿ ខ្ញុំព្យាយាមលាក់បាំងស្ថានការណ៍លំបាកពីគេ(Pique)តាមដែលខ្ញុំអាចធ្វើបាន។ពេលខ្លះ ខ្ញុំគ្រាន់តែមានអារម្មណ៍ថា នេះជាសុបិន្តអាក្រក់ ដូច្នេះខ្ញុំនឹងភ្ញាក់ឡើងនៅពេលណាមួយ ប៉ុន្តែមិនមែនវាជាការពិតទេ។ ហើយអ្វីដែលពិតប្រាកដនោះគឺការខកចិត្តដែលឃើញ ទំនាក់ទំនងដែលខ្ញុំមានជាមួយឪពុករបស់កូនខ្ញុំជាមួយនិងការ ជេរប្រមាថ ព្រមទាំងជារឿងដែលមិនមានសីលធម៌នៅលើប្រព័ន្ធផ្សព្វផ្សាយ។ អតីតកាលកន្លងមកខ្ញុំបានទុកអាជីពរបស់ខ្ញុំមួយអន្លើ ហើយខ្ញុំបានទៅប្រទេសអេស្ប៉ាញដើម្បីគាំទ្រគាត់ ដើម្បីលើកទឹកចិត្តការលេងបាល់ទាត់ជាមួយនិងការឈ្នះពានដែលហើយវាជាការលះបង់ដោយបញ្ជាក់ពីក្តីស្រលាញ់។ អរគុណដែលកូនរបស់ខ្ញុំអាចតស៊ូជាមួយខ្ញុំជាម្តាយរហូតដល់ពេលបច្ចុប្បន្ន អ្នកដឹងទេ?នោះហើយជាអ្វីដែលខ្ញុំអាចនិយាយបាន»

  • Loading...
  • Recent Posts