• Grealish ប្រាប់ក្រុមអ្នករិះគន់ឲ្យបញ្ឈប់ការវាយប្រហារលើគ្រូបង្វឹកក្រុមអង់គ្លេស
    បាល់ទាត់អន្តរជាតិ 1 week ago 80 Views

    Jack Grealish បាន​គាំទ្រគ្រូបង្វឹកនៃក្រុមបាល់ទាត់​ជម្រើស​ជាតិ​​អង់គ្លេស​លោក Gareth Southgate ក្រោយពី​លោក​​បាន​រង​នូវ​ការ​រិះ​គន់​ដ៏​គ្រោត​គ្រាត បន្ទាប់​ពីការ​​ជួប​លទ្ធ​ផល​ដ៏​ខក​ចិត្ត​របស់​ក្រុម​​ជម្រើស​ជាតិអង់គ្លេស​នៅ​រដូវក្តៅ​នេះ​។ ស្រប​ពេល​ដែល​ព្រឹត្តិការណ៍ World Cup នៅ​ខែវិច្ឆិកា គឺ​ជា​​យុទ្ធ​នាដ៏សំខាន់​រប់ស​អង់គ្លេស ក្រុម​របស់​លោក Southgate កំពុង​តែ​ស្ថិតក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​កាត់ចេញពី​ពូល​ក្នុងការ​ប្រកួត Nations League មុន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​របស់​អ៊ីតាលី នៅ​រាត្រីថ្ងៃសុក្រ​។

    ក្រុម​ជម្រើស​ជាតិ​អង់គ្លេស មិន​បាន​កត់​ត្រា​ជ័យ​ជម្នះ​សូម្បី​តែ​១លើក​ពីការ​ប្រកួត​ទាំង​៤លើក​នៃ​យុទ្ធ​នា​ការ Nations League របស់​ពួក​គេ កាល​ពី​ខែមិថុនា ដែល​ជា​លទ្ធផល​ដ៏​ខក​ចិត្ត ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ចាញ់​​ដ៏អាម៉ាស​ចំនួន​២លើក​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​ហុង​គ្រី​ផង​ដែរ​។ លទ្ធ​ផល​​នេះ បាន​នាំ​ឲ្យ​មានការ​រិះ​គន់​យ៉ាង​ខ្លាំង​ក្លា​ទៅលើ​លោក Southgate ប៉ុន្តែ ខ្សែ​បម្រើ​អន្តរ​ជាតិ​អង់គ្លេស Grealish ដែល​លេង​ឲ្យ​ក្លិប Manchester City ជឿជាក់​ថា ការ​រិះគន់​គឺ​ជា​រឿង​ដែល​អយុត្តិធម៌​ចំពោះ​​អ្នក​ចាត់​ការ​ទូទៅ​រូបនេះ ដែល​បាន​ដឹកនាំ​ឲ្យ​អង់គ្លេស​ឈាន​ទៅ​ប្រកួត Euro ឆ្នាំ​២០២០​វគ្គ​ផ្តាច់​ព្រ័ត្រ និង World Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។

    Grealish បាន​ឲ្យដឹងថា៖ «យើង​បាន​ឈានទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពីឆ្នាំមុន ហើយ​បន្ទាប់​មក យើង​ចាញ់​ការ​ប្រកួត​ជាមួយនឹង​ហុងគ្រី ក្នុងការ​ប្រកួត​បើកឆាក បន្ទាប់​ពីការ​ប្រមូល​ផ្តុំ​។ ខ្ញុំ​គិត​ថា នៅមុន​​​នោះ ការ​ប្រកួត​ចុងក្រោយ​ដែល​ យើង​បាន​ចាញ់​​ការ​ប្រកួត​​រយៈ​ពេល​០៩០​នេះ គឺ​ការ​ប្រកួត​ជា​មួយ​នឹង​បែលហ្ស៊ិក កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០»​៕

     

    ប្រភព​ព័ត៌​មាន​៖ Channel News Asia

  • Loading...
  • Recent Posts