• សាហាវ! លោក Ancelotti ធ្លាប់ធ្វើដំណើរដោយឧទ្ធម្ភាគចក្រទៅហ្វឹកហាត់ដូចតួអង្គ James Bond
    បាល់ទាត់ | បាល់ទាត់អន្តរជាតិ 1 week ago 74 Views

    គ្រូបង្វឹកក្រុមអធិរាជស Real Madrid លោក Carlo Ancelotti ធ្លាប់បានធ្វើដំណើរដោយឧទ្ធម្ភាគចក្រ ទៅធ្វើការបង្វឹកកូនក្រុមកំលុងពេលដឹកនំា AC Milan ជាមួយ ប្រពន្ធរបស់គាត់ក្នុងរយៈពេលនៅដឹកនាំក្លឹបយក្សអ៊ីតាលី។

    គួររំលឹកថាបច្ចុប្បន្ន គ្រូបង្វឹកជនជាតិអ៊ីតាលីវ័យ ៦៣ ឆ្នាំរូបនេះធ្លាប់បានចំណាយពេលប្រាំបីរដូវកាលដឹកនាំក្លឹបនៅក្របខណ្ឌ Serie A មុនពេលដឹកនាំ Real Madrid, PSG និង Chelsea ហើយបច្ចុប្បន្នលោកAncelotti កំពុងបន្តរក្សាកំនត់ត្រាសម្រាប់ក្លឹបReal Madrid ក្នុងនាមក្រុមដែលរក្សាបានជ័យជំនះមិនដែលចាញ់និងស្មើ ក្រោយចាប់ផ្តើមរដូវកាលថ្មីក្នុងចំណោមក្រុមទាំង៥នៅលីកកំពូលរបស់អឺរ៉ុប។

    វាជាវិធីសាស្រ្តដឹកនាំមួយដោយគ្មានកង្វល់របស់អ្នកចាត់ការដែលធ្លាប់ឈ្នះពានលីកកំពូលទាំងប្រាំនៅអឺរ៉ុប ដែលត្រូវបានកោតសរសើរយ៉ាងខ្លាំង ខណៈអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីល Alexander Pato ដែលមានទំនាក់ទំនងប្រៀបបីដូចជាឪពុក និងកូនជាមួយលោក Ancelotti បានបញ្ជាក់ប្រាប់ផងដែរថាអតីតគ្រូបង្វឹករបស់ខ្លួនរូបនេះបានបង្ហាញរបៀបដឹកនាំដ៏កម្រខាងលើនេះចេញមក ប៉ុន្តែទទួលបានមកវិញនូវប្រសិទ្ធភាពខ្ពស់ចំពោះការគ្រប់គ្រង៕

  • Loading...
  • Recent Posts