• ប្រធានក្លឹប Juventus ចង់នាំយកអតីតគ្រូបង្វឹករូបនេះមកជំនួសតំណែងលោក Allegri
    បាល់ទាត់អន្តរជាតិ 1 week ago 504 Views

    ប្រធានក្លឹប Juventus លោក Pavel Nedved មានបំណងស្វាគមន៍លោក Antonio Conte ក្នុងការវិល​ត្រលប់​មកដឹកនាំក្លឹបដើម្បីជំនួស តំណែងរបស់លោក Massimiliano Allegri នៅពេលបច្ចុប្បន្ននេះ។​គួររំលឹក​ថា​ក្រោយការ ចាកចេញរបស់ Andrea Pirlo លោក Allegri វ័យ ៥៥ បានវិលត្រលប់មកដឹកនាំក្រុម​ដែលធ្លាប់​ដឹកនាំ ចន្លោះឆ្នាំ ២០១៤ដល់២០១៩។

    Every word Antonio Conte said on Son hat-trick, changing Tottenham and not compromising - football.london

    លោកAllegri បានចូលកាន់តំណែងនៅចុងបញ្ចប់នៃរដូវកាល២០២០-២០២១ ស្របពេលJuventus បញ្ចប់​រដូវ​កាលត្រឹមចំណាត់ថ្នាក់លេខ ៤ប៉ុណ្ណោះ កាលពីឆ្នាំមុន ហើយAC Milan ជាអ្នកគ្រងពាន SerieA។Juventus ចាប់ផ្តើមរដូវកាលថ្មីមិនបានល្អទេ ដោយឈ្នះតែពីរប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតបើកឆាកចំនួន ៧ដង ក្នុងក្របខ័ណ្ឌ Serie A ។ព្រមជាមួយគ្នានោះដែរពួកគេក៏បានបរាជ័យក្នុង ក្របខ័ណ្ឌ Champions League២ដង​ជាប់ៗគ្នាជាមួយ ក្រុម Benfica និង Paris Saint-Germain ។

    Antonio Conte was the reason for Juventus' turnaround - SBNation.com

    លោក Conte បានដឹកនាំTottenham ឈ្នះ ៥ លើក និងស្មើ ២ដង ពីការប្រកួតបើកឆាកចំនួន ៧សប្តាហ៏​នៃ​រដូវកាលថ្មី ខណៈក្រុមមានមូលដ្ឋាននៅខាងជើងទីក្រុងឡុងដ៏កំពុងឈរនៅចំណាត់ថ្នាក់ទី ៣ ក្នុងតារាង​បន្ទាប់​ពីMan. City និង Arsenal ។

  • Loading...
  • Recent Posts