• Sergio Ramos មិនសប្បាយចិត្តក្រោយត្រូវគ្រូបង្វឹកអេស្ប៉ាញធ្វើរឿងមួយនេះរូបគេ
    បាល់ទាត់អន្តរជាតិ 1 week ago 114 Views

    បរទេស៖ Sergio Ramos បានបង្ហាញអារម្មណ៏បាក់​ទឹកចិត្តក្រោយពីលោកLuis Enrique មិនបានបញ្ចូលឈ្មោះរូបគេ ចូល ទៅក្នុងក្រុមជម្រើស​ជាតិ​អេស្ប៉ាញ​សម្រាប់​ការ​ប្រកួត​ UEFA Nations League យោងគេហទំព័រMundo Deportivo បានចុះផ្សាយ។

    Sergio Ramos disappointed after Luis Enrique snubbed him for Spain squad -  Football Today

    ក្រុមគោជល់អេស្បាញ ត្រូវជួបជាមួយស្វីសនៅថ្ងៃទី ២៤ ខែកញ្ញា មុន​ពេល​ប៉ះ​ព័រទុយ​ហ្គាល់ បីថ្ងៃបន្ទាប់ដែលជាការប្រកួតចុង​ក្រោយរបស់ពួក​គេមុន​ព្រឹត្តិ​ការណ៏​​ប្រកួតបាល់ទាត់ពិភព​លោក​ឆ្នាំ២០២២។ អតីតប្រធានក្រុមអធិរាជសReal Madrid ចាប់ផ្តើមរដូវកាលដំបូងជាមួយភាពខកចិត្តផងដែរសម្រាប់​ក្រុម​យក្ស​បារាំង Paris Saint-Germain ដោយសារបញ្ហារបួស និងបានចូលលេងត្រឹមតែ១៣លើកគ្រប់​ការប្រកួត​ទាំង​អស់។

    PSG star Sergio Ramos is 'extremely disappointed' to miss out on Spain's  Nations League squad | Daily Mail Online

    ខ្សែការពារដ៏មានបទពិសោធន៏វ័យ៣៦ ឆ្នាំរូបនេះគឺជាកីឡាករដ៏សំខាន់សម្រាប់ម្ចាស់ជើងឯក​បារាំងនៅរដូវ​កា​ល​នេះ ទោះបីជានៅជួបបញ្ហារបួសប៉ុន្តែក៏បានបង្ហាញខ្លួនសរុប១១លើក។ អេស្បាញនឹងចាប់ផ្តើមយុទ្ធនាការ World Cup របស់ពួកគេជាមួយកូស្តារីកានៅថ្ងៃទី ២៣ ខែវិច្ឆិកាមុន​ពេល​ប៉ះអាល្លឺម៉ង់និងជប៉ុនក្នុងវគ្គចែកពូលនៃការប្រកួត៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts