• ដឹងពីមូលហេតុ Mbappe បដិសេធថតរូបជាមួយក្រុមជម្រើសជាតិ
    បាល់ទាត់អន្តរជាតិ 1 week ago 176 Views

    តារាឆ្នើមរបស់ក្លឹប Paris Saint-Germain កីឡាករ Kylian Mbappe ជាថ្មីម្តងទៀតបានទាញចំណាប់​អារម្មណ៏ពី​បណ្តាញ​សារពត៌មានជាថ្មីម្តងទៀតក្រោយ ជាប់​ពាក់ព័ន្ធជាមួយនិងសហព័ន្ធបាល់ទាត់បារាំង FA របស់បារាំង បន្ទាប់ពី​រូបគេ​បាន​បដិសេធមិនចូលរួមក្នុងការថតរូបជុំគ្នាជាមួយគ្រូបង្វឹកនិងមិត្តរួមក្រុមកាលពីថ្ងៃអង្គារ។ គួរបញ្ជាក់ថាខ្សែប្រយុទ្ធឆ្នើមPSG នៅតែមានឈ្មោះ​នៃ​ក្រុម​មាន់គកបារាំងជម្រើស​ជាតិ​បារាំង​សម្រាប់​ការ​ប្រកួត UEFA Nations League ខាង​មុខឮនេះ ទោះយ៉ាង​ណា​អតីតកីឡាករMonaco ​មិន​សប្បាយ​ចិត្ត​នឹង​សហព័ន្ធ​ដែល​មិន​កែប្រែ​ច្បាប់​ទាក់ទង​នឹង​សិទ្ធិ​រូបភាព។

    Kylian Mbappe confirms disagreement with FFF over image rights | Marca

    ប្រភពពីគេហទំព័រ  ​​L’Equipe បានលើកឡើងថាៈកីឡាករកំពូលៗនៅក្នុងជំរុំហ្វឹកហាត់ក៏មិនសប្បាយចិត្តដែរ ដោយពួកគេ​ចង់​ឱ្យ​សហព័ន្ធបាល់ទាត់បារាំងឈានដល់កិច្ចព្រមព្រៀងមួយលើសិទ្ធិទាក់ទងនិងរូបភាពនេះមុនពេលព្រឹត្តការណ៏ FIFA World Cup ២០២០ នៅប្រទេសកាតាចាប់ផ្តើម។ នេះមិនមែនជាលើកទីមួយទេដែល Mbappe មានជម្លោះជាមួយសហព័ន្ធបាល់ទាត់ជាតិរបស់គាត់បន្ទាប់ពីរូបគេធ្លាប់​បដិសេធ​មិន​ចូលរួមក្នុងយុទ្ធនាការយុទ្ធសាស្រ្តទីផ្សារក្នុងខែមីនា២០២២ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយផលិតផល​អាហា​រ​កែឆ្នៃ(FastFood) និង ក្រុមហ៊ុនភ្នាល់អនឡាញ ខណៈកីឡាករវ័យ២៣ឆ្នាំរូបនេះមានការស្ទាក់ស្ទើរក្នុងការយក ពាក់​ព័ន្ធ​​ជាមួយនឹងផលិតផលដែលអាចបណ្តាលឱ្យធាត់ខាងលើនេះ។

  • Loading...
  • Recent Posts