• Lloris និង Hernandez ចូលរួមក្នុងបញ្ជីឈ្មោះរបស់បារាំង សម្រាប់យុទ្ធនាការ Nations League
    បាល់ទាត់អន្តរជាតិ 2 weeks ago 81 Views

    បរទេស៖ ប្រធានក្រុម Hugo Lloris និង​ខ្សែ​ការ​ពារ Theo Hernandez បាន​ចូល​ក្នុង​បញ្ជី​ឈ្មោះរបួស​​​ដែលកំពុង​តែ​កើន​ឡើង​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង នៅមុន​ពេល​ការ​ប្រកួតក្នុង​យុទ្ធ​នា​ការ Nations League ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​អូទ្រីស និង​ដា​ណឺ​ម៉ាក នៅ​សប្តាហ៍នេះ​​។ នេះ​បើយោង​ទៅ​តាម​ការ​ប្រកាស​បញ្ជាក់​របស់​សហ​ព័ន្ធកីឡា​បាល់ទាត់​បារាំង កាលពីថ្ងៃចន្ទ​។

    អ្នកចាំទី Alban Lafont របស់​ក្លិប Nantes និង​ខ្សែ​ការ​ពារ Lucas Digne របស់​ក្លិប Aston Villa សុទ្ធ​សឹង​ត្រូវ​បានកោះ​ហៅ​ ដើម្បី​ធ្វើ​ជា​កីឡាករ​ជំនួស សម្រាប់​ការ​ប្រកួតនានា នៅ​ពេល​ប្រកួត​ជាមួយនឹង​​ក្រុម​ជម្រើស​ជាតិ​អូ​ទ្រីស នៅ​រាត្រីថ្ងៃព្រហស្បតិ៍ និង​​ក្រុម​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក នៅ​រាត្រីថ្ងៃ​អាទិត្យ​។ Lloris បាន​រង​របួស​ភ្លៅ​ស្តាំ ស្រប​ពេល​ដែល Hernandez បាន​រហែក​សាច់​សុំ​ភ្លៅ​ស្តាំ ដែល​នាំ​ឲ្យ​ក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក​ពិភព​លោក​មួយនេះ កាន់​តែ​ចុះ​ខ្សោយ ដោយ​សារ​តែរបួស​កីឡាករ​ជាច្រើន​។

    បន្ថែម​ទៅលើ​ការ​អវត្តមាន​​របស់​ខ្សែ​បម្រើ Paul Pogba ដែល​ជា​កំពុង​តែ​សម្រាកព្យាបាល​របួស​ជង្គង់ លោក​គ្រូបង្វឹក Didier Deschamps នឹង​ត្រូវ​អវត្តមាន​កីឡាករ​ជាច្រើន​ដូច​ជា Presnel Kimpembe, Lucas Hernandez, N’Golo Kante, Kingsley Coman និង Karim Benzema​។ សំណាង​អាក្រក់​របស់​បារាំង បានបន្ត ស្រ​ប​ពេល​ដែល​ខ្សែបម្រើ Adrien Rabiot របស់​ក្លិប Juventus បាន​រង​របួស​សាច់​សុំ ហើយ​កីឡាករ​ដែល​ត្រូវ​ជំនួសកន្លែង​របស់​គេ​គឺ Boubacar Kamara កំពុង​តែ​ជួប​បញ្ហា​ជង្គង់​៕

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts