• គ្រូបង្វឹកក្រុមកម្ពុជា ថា ការជួបជប៉ុន ថ្ងៃនេះ វាមិនមែនជាការងាយស្រួល ដូចអ្វីដែលប្រជាជនកម្ពុជា រំពឹងឡើយ
    បាល់ទាត់ | បាល់ទាត់ក្នុងស្រុក 2 weeks ago 47 Views

    គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ Ryu Hiros បានអះអាងថា ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមU23ជប៉ុន នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ម៉ោង៧ ថ្ងៃអង្គារនេះ វាជាការប្រកួត ដែលងាយស្រួលនោះទេ បើទោះបីជាកីឡាករជប៉ុនភាគច្រើន ជាអ្នកលេងនៅតាមសាកលវិទ្យាល័យក៏ដោយ។

    លោក Ryu Hiros ដែលជាគ្រូបង្វឹកជើងចាស់របស់ជប៉ុនដែរនោះ បានមើលឃើញថា ក្រុមU23ជប៉ុន ដែលបានធ្វើដំណើរមកប្រកួត នៅកម្ពុជា លើកនេះ មានសមត្ថភាព និងកម្រិតលេងខ្ពស់ ដែលមិនដូចទៅនឹងអ្វីដែលអ្នកគាំទ្រកម្ពុជា មួយចំនួនគិតថា ជាការប្រកួតមិនសូវតានតឹង ព្រោះកីឡាករជប៉ុនភាគច្រើន លេងនៅសាកលវិទ្យាល័យ នោះឡើយ។

    លោកបានថ្លែង នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទថា៖ «ពិតណាស់ ក្រុមជប៉ុនមកប្រកួតលើកនេះ គឺកីឡាករភាគច្រើន មកពីក្រុមសាកលវិទ្យាល័យ ប៉ុន្តែក្រុមបាល់ទាត់សាកលវិទ្យាល័យជប៉ុន គឺមានកម្រិតខ្ពស់ ហើយកីឡាករមួយចំនួនធំ កំពុងត្រៀមខ្លួនចូលក្រុមនៃលីគបាល់ទាត់ជប៉ុន ដូច្នេះក្នុងក្រុមទាំងមូលយើងត្រូវតែផ្លាស់ប្ដូរការគិតរបស់យើង»

    គ្រូបង្វឹកជនជាតិជប៉ុនវ័យ៦៦ឆ្នាំ លោក Ryu Hiros បានបន្ថែមថា៖ «វានឹងមិនមែនជាការប្រកួតងាយស្រួល ដូចអ្វីដែលប្រជាជនកម្ពុជា រំពឹងទុកនោះឡើយ អ៊ីចឹងយើងនឹងព្យាយាមឱ្យអស់ពីលទ្ធភាព ហើយនេះជាឱកាសដ៏ល្អ ដើម្បីប្រកួតប្រជែងថា តើយើងធ្វើបានកម្រិតណាទល់នឹងក្រុមជប៉ុន ដែលស្ថិតនៅជំនាន់ដូចយើង»

    ជាមួយគ្នានោះ លោក Lee Wooyoung ក៏បានទទួលស្គាល់ថា កីឡាករជប៉ុន ដែលបានធ្វើដំណើរមកប្រកួត នៅកម្ពុជាលើកនេះ គឺភាគច្រើន មកពីក្រុមសាកលវិទ្យាល័យ ផងដែរ ប៉ុន្តែលោកបានអះអាងថា ពួកគេជាកីឡាករដែលមានសក្ដានុពល ព្រោះក្រោយការប្រកួតនេះចប់ ពួកគេភាគច្រើន នឹងចូលរួមជាមួយក្លិបអាជីព លីគកំពូល និងលីគទី២ នៅជប៉ុន។

    លោក Lee Wooyoung បានថ្លែងថា៖ «ទោះបីជាក្រុមរបស់យើង មិនមានកីឡាករអាជីពច្រើនក៏ដោយ ប៉ុន្តែនេះជាការប្រកួតមួយដ៏សំខាន់ ដែលពួកយើងបានទន្ទឹងរង់ចាំជាយូរណាស់មកហើយ ហេតុនេះពួកយើងនឹងខំប្រឹងប្រែងលេងឱ្យបានល្អបំផុត ដើម្បីទទួលបានលទ្ធផលល្អជូនអ្នកគាំទ្ររបស់ប្រទេសជប៉ុន គឺយើងចង់ឈ្នះការប្រកួតមួយនេះ»

  • Loading...
  • Recent Posts