• Lloris និង Hernandez ចូលរួមក្នុងបញ្ជីឈ្មោះរបស់បារាំង សម្រាប់យុទ្ធនាការ Nations League
    បាល់ទាត់ | បាល់ទាត់អន្តរជាតិ 2 weeks ago 102 Views

    ប្រធានក្រុម Hugo Lloris និងខ្សែការពារ Theo Hernandez បានចូលក្នុងបញ្ជីឈ្មោះរបួសដែលកំពុងតែកើនឡើងរបស់ក្រុមបាល់ទាត់ជម្រើសជាតិបារាំង នៅមុនពេលការប្រកួតក្នុងយុទ្ធនាការ Nations League ជាមួយនឹងក្រុមជម្រើសជាតិអូទ្រីស និងដាណឺម៉ាក នៅសប្តាហ៍នេះ។ នេះបើយោងទៅតាមការប្រកាសបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់បារាំង កាលពីថ្ងៃចន្ទ។

    អ្នកចាំទី Alban Lafont របស់ក្លិប Nantes និងខ្សែការពារ Lucas Digne របស់ក្លិប Aston Villa សុទ្ធសឹងត្រូវបានកោះហៅ ដើម្បីធ្វើជាកីឡាករជំនួស សម្រាប់ការប្រកួតនានា នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអូទ្រីស នៅរាត្រីថ្ងៃព្រហស្បតិ៍ និងក្រុមជម្រើសជាតិដាណឺម៉ាក នៅរាត្រីថ្ងៃអាទិត្យ។

    Lloris បានរងរបួសភ្លៅស្តាំ ស្របពេលដែល Hernandez បានរហែកសាច់សុំភ្លៅស្តាំ ដែលនាំឲ្យក្រុមម្ចាស់ការពារជើងឯកពិភពលោកមួយនេះ កាន់តែចុះខ្សោយ ដោយសារតែរបួសកីឡាករជាច្រើន។ បន្ថែមទៅលើការអវត្តមានរបស់ខ្សែបម្រើ Paul Pogba ដែលជាកំពុងតែសម្រាកព្យាបាលរបួសជង្គង់ លោកគ្រូបង្វឹក Didier Deschamps នឹងត្រូវអវត្តមានកីឡាករជាច្រើនដូចជា Presnel Kimpembe, Lucas Hernandez, N’Golo Kante, Kingsley Coman និង Karim Benzema។

    សំណាងអាក្រក់របស់បារាំង បានបន្ត ស្របពេលដែលខ្សែបម្រើ Adrien Rabiot របស់ក្លិប Juventus បានរងរបួសសាច់សុំ ហើយកីឡាករដែលត្រូវជំនួសកន្លែងរបស់គេគឺ Boubacar Kamara កំពុងតែជួបបញ្ហាជង្គង់៕

    ប្រភពព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts