• La Liga ចាត់វិធានការលើការរើសអើងជាតិសាសន៍ ស្របពេលអ្នកគាំទ្រ Atletico ប្រឈមនឹងការជាប់បម្រាម
    បាល់ទាត់ | បាល់ទាត់អន្តរជាតិ 2 weeks ago 74 Views

    ក្របខ័ណ្ឌ La Liga នឹងផ្តល់របាយការណ៍ផ្លូវការមួយ ទៅកាន់គណៈកម្មាធិការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ ហើយគណៈកម្មការប្រឆាំងអំពើហិង្សារបស់រដ្ឋនេះ បានប្រកាសការថ្កោលទោសចំពោះការរើសអើងជាតិសាសន៍បទៅលើខ្សែបម្រើស្លាប Vinícius Júnior របស់ក្លិប Real Madrid ពីអ្នកគាំទ្ររបស់ Atletico Madrid នៅមុនពេលការប្រកួតកាលពីថ្ងៃអាទិត្យ។

    ចៅហ្វាយក្រុងម៉ាឌ្រីដ លោក José Luis Martínez-Almeida បានបញ្ជាក់ថា អ្នកពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានកំណត់អត្តសញ្ញាណរួចហើយ ហើយនិងមិនអនុញ្ញាតឲ្យចូលក្នុងកីឡដ្ឋានបាល់ទាត់នៅអេស្ប៉ាញឡើយ។ អ្នកគាំទ្រមួយក្រុម ត្រូវបានគេថតជាប់ ពេលកំពុងតែ «ស្រែកច្រៀងថា Vinícius គឺជាស្វា» នៅមុនពេលការប្រកួតនៅកីឡដ្ឋាន Metropolitano កាលពីរាត្រីថ្ងៃអាទិត្យ។

    បើទោះបីឧប្បត្តិហេតុនេះ ត្រូវបានគេថតជាប់ដោយកាមេរ៉ានៅខាងក្រៅកីឡដ្ឋានក៏ដោយ ប៉ុន្តែ ក្របខ័ណ្ឌ La Liga នឹងបញ្ចូលសកម្មភាពនេះ នៅក្នុងរបាយការណ៍ស្តីពីឥរិយាបថរបស់អ្នកគាំទ្រដែលខ្លួនរៀបចំ មុននឹងប្រគល់ទៅឲ្យគណៈកម្មការប្រឆាំងអំពើហិង្សាដើម្បីធ្វើចំណាត់ការបន្ត៕

    ប្រភពព័ត៌មាន៖ The Guardian

  • Loading...
  • Recent Posts