• Barcelona សម្លឹងឃើញខ្សែបម្រើ Chelsea មកជំនួសតំណែង Sergio Busquets
    បាល់ទាត់អន្តរជាតិ 2 weeks ago 573 Views

    បរទេស ៖ កិច្ចសន្យារបស់ប្រធានក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Sergio Busquets នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៣ ស្របពេលគេហទំព័រ The Sun បានចុះផ្សាយថាៈក្លឹបយក្សកាតាឡាន់បានបង្ហាញការចាប់អារម្មណ៏ចង់ផ្ទេរយកខ្សែបម្រើ Jorginho របស់Chelseaមកជំនួសតំណែងកីឡាករអន្តរជាតិអេស្បាញខណៈដែល កីឡាករអន្តរជាតិអ៊ីតាលីJorginho​និង​ផុត​កំណត់នៅថ្ងៃទី៣០មិថុនា ២០២៣ខាងមុខ។

    Sergio Busquets expected to make decision on Barcelona future sooner rather  than later - Football España

    ផែនការរបស់ Barcelona គឺបញ្ចុះបញ្ចូល Jorginho ឱ្យផ្ទេរមកCamp Nou នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករា មានន័យថាប្រសិន Jorginho មិនបន្តកុងត្រាថ្មីកុងរយៈពេលណាមួយជាមួយក្លឹបនោះកីឡាករវ័យ៣០ឆ្នាំរូបនេះមាន​សិទ្ធិ​ពិភាក្សា​ផ្លាស់​ទៅ​កាន់ក្លឹបដៃទៃដដែលរូបគេពេញចិត្តនៅពេលទីផ្សារដោះដូរកីឡាករនិង បើកជាលើកទីពីរនៅខែមករា នោះ​ផងដែរ។

    They have not told us anything!' - Busquets upset to learn of possible  Barcelona wage cuts through press | Goal.com Singapore

    ក្រុមតោខៀវ Chelsea ដែលបច្ចុប្បន្នដឹកនាំដោយលោក Graham Potter នៅមិនទាន់បង្ហាញពីផែនការនិង​ទំនុក​ចិត្តថានិងដាក់ Jorginho អោយចូលលេងជម្រើស១១នាក់ជាប់លាប់រឺយ៉ាងណា នោះទេ បើទោះបីជាJorginhoលេង ទល់​​នឹង Salzburg ក្នុងការប្រកួត Champions League ៩០នាទីក៏ដោយ។ សម្រាប់Busquets  ត្រៀមនឹងចាកចេញពី ទឹកដីCamp Nou នៅរដូវក្តៅឆ្នាំក្រោយបន្ទាប់ពីចំណាយពេល១៧ឆ្នាំ ខណៈលលីកកំពូលសហរដ្ឋមេរិក​គឺជាគោល​ដៅ​បន្ទាប់។

     

    ប្រភពព័ត៍មាន​៖ Besoccer

  • Loading...
  • Recent Posts