• ក្រុមម្ចាស់ផ្ទះ តាជីគីស្ថាន រំភើបខ្លាំង ក្រោយឈ្នះក្រោមគោព្រៃជំទង់ ដោយបាល់ពិន័យ១១ម៉ែត្រ តែអ្នកគាំទ្រកម្ពុជា មិនឈឺចាប់
    បាល់ទាត់ក្នុងស្រុក 2 weeks ago 86 Views

    នៅទីបំផុត​ក្រុម​ម្ចាស់​ផ្ទះ តាជីគីស្ថាន គឺជា​អ្នក​ឈ្នះ​បាន​កៅអី ប្រចាំពូល​I ដើម្បី​ឡើង​ទៅប្រកួត​នៅវគ្គ​បន្ត​នៃពាន​រង្វាន់ AFC U20 CHAMPIONSHIP 2022 បន្ទាប់ពី​ពួកគេ បាន​យក​ឈ្នះ​ក្រុម​U20ជម្រើសជាតិកម្ពុជា តាម​រយៈ​ការ​ទាត់បាល់​ពិន័យ​១១ម៉ែត្រ ២-១ សម្រាប់ការ​ប្រកួត​ជម្រុះ​លើក​ចុង​ក្រោយ កាលពី​យប់មិញ។

    បើទោះបីជា​ការនេះ ក្រុម​ម្ចាស់​ផ្ទះ តាជីគីស្ថាន បានបង្កើតឱកាស​បានច្រើន ប៉ុន្តែពួកគេ បាន​ជួបការ​លំបាក​ខ្លាំង​បំផុត ក្នុងការ​ស្វែង​រក​គ្រាប់បាល់ ព្រោះ​ការ​លេង​យ៉ាងអំណត់​របស់កម្ពុជា ជាពិសេស​ការ​សង្គ្រោះបាល់​យ៉ាង​ល្អ​របស់​អ្នកចាំទី វីរៈ ដារ៉ា បាន​បំផ្លាញ​ឱកាសជាច្រើន​លើក​របស់ តាជីគីស្ថាន។

    តែទោះបីជា​យ៉ាង​ណា នៅនាទីទី​៥៩ ខ្សែ​ប្រយុទ្ធ Amadoni Kamolov របស់​ក្រុមតាជីគីស្ថាន បានស៊ុត​ទម្លុះសំណាញ់ទី​ក្រុមកម្ពុជា បាន​សម្រេច ប៉ុន្តែ​៥នាទីក្រោយមក ពោល​គឺ​នៅនាទីទី​៦៤ ខ្សែ​ប្រយុទ្ធ​មានកម្ពស់ ហាវ សុខនេត្រ មកពី​ក្លិប​អាស៊ីអឺរ៉ុប បានតែត​បាល់​បញ្ចូលទី​បានសម្រេច ជួយ​ឱ្យក្រុមកម្ពុជា តាមស្មើ ១-១ វិញ។

    ជាមួយ​លទ្ធផល​ស្មើ​គ្នា ជាបណ្តោះអាសន្ននេះ បាន​ធ្វើ​ឱ្យក្រុមតាជីគីស្ថាន មាន​ការភាព​ភ័យ​ស្លន់ស្លោជាថ្មី ប៉ុន្តែ​ក្រុម​មួយនេះ បែរជួបនៅសំណាង ដោយ​ទទួលបាន​បាល់ពិន័យ​១១ម៉ែត្រ បន្ទាប់ពី​​កីឡាករ វ៉ន ផល្លា បាន​យកដៃ​​​​ទៅប៉ះបាល់ នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់នោះ  ហើយ​កីឡាករ Beƶan Nişonbojzoda ជាអ្នក​ស៊ុតបានសម្រេច នៅនាទីទី​៧៩។

    ជាមួយការ​ចាញ់ប្រៀប ២-១ នេះ​បានជំរុញ​ឱ្យក្រុមគោព្រៃ​កម្ពុជា បង្កើនការ​វាយ​បក​ទៅ​លើ​ក្រុមតាជីគីស្ថាន វិញ ក្នុងបំណង​រកបាន​គ្រាប់​បាល់តាមស្មើ ប៉ុន្តែស្របពេលជាមួយគ្នា​នោះ ក្រុម​តាជីគីស្ថាន បាន​ទម្លាក់ទៅ​បិទ​មុខ​ទី​របស់ពួកគេ មិនបណ្តោយឱ្យ កម្ពុជា រកបានគ្រាប់បាល់ ​បំផ្លាញ​ឱកាស ឡើងទៅវគ្គ​បន្ត​របស់ពួកគេ បាន​នោះ​ទេ។

    គ្រាន់តែ​សម្លេងកញ្ចែ​បញ្ចប់ការ​ប្រកួត​បាន​បន្លឺ​ឡើងភ្លាម ​ក្រុម​តាជីគីស្ថាន និងអ្នកគាំ​ទ្រ​របស់​ពួកគេ បាននាំ​គ្នាស្រែក​ហ៊ោរ អបអរ​យ៉ាង​ខ្លាំង ព្រោះជ័យជម្នះ​នេះ ពួកគេ ទទួល​បានយ៉ាងលំនបាកបំផុត ប៉ុន្តែ​សម្រាប់​អ្នកគាំ​ទ្រ​កម្ពុជា មិនបាន​បង្ហាញការឈឺចាប់ ឬសោកស្តាយ ចំពោះ​ការ​ចាញ់នេះ​ទេ ផ្ទុយ​ទៅវិញ ពួកគេ បានសរសើរ​ទៅ​ដល់​កីឡាករ​តំណាងឱ្យ​ជាតិ​របស់​ខ្លួន ដែលបាន​​ខំប្រឹង​ប្រែង​លេង​យ៉ាងអំណត់ ទាំង​សម្រាប់ការ​ប្រកួតនេះ និងការ​ប្រកួត​ជាមួយ​ក្រុម​តាលីបង់ និងសិង្ហបុរី ផងដែរ។

    ប៉ុន្តែ​ក្រុមតាលីបង់ ដែលបានប្រឹង​ប្រែលត់​ក្រុមសិង្ហបុរី រហូត​ដល់ ៦-១ ទៅវិញ​ទេ ដែល​មាន​ការ​សោកស្តាយ​ខ្លាំង សម្រាប់ការ​ប្រកួត​នេះ ព្រោះជ័យជម្នះ​របស់​ក្រុម​ម្ចាស់ផ្ទះ តាជីគីស្ថាន បាន​ធ្វើ​ឱ្យ​ពួកគេ ធ្លាក់ចេញពីការ​ប្រកួតនេះ​ដែរ ដោយបាន​ត្រឹម​លេខ​២ និង​មាន​​៦ពិន្ទុ គឺតិចជាង​ តាជីគីស្ថាន ត្រឹម​១ពិន្ទុ​ប៉ុណ្ណោះ ចំណែក​ក្រុមសិង្ហបុរី មាន​២ពិន្ទុ និង​កម្ពុជា ឈរ​នៅ​ក្រោមគេ មាន​១ពិន្ទុ៕

  • Loading...
  • Recent Posts