• Nwaneri វ័យ១៥ឆ្នាំ ក្លាយជាកីឡាករវ័យក្មេងបំផុតរបស់ Premier League (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 2 weeks ago 48 Views

    បរទេស៖ ខ្សែ​បម្រើ Ethan Nwaneri វ័យ​១៥​ឆ្នាំ បានក្លាយ​ជាកីឡាករ​​វ័យក្មេង​បំផុត​ក្នុងប្រវត្តិ​សាស្ត្រ​នៃ​ក្រប​ខ័ណ្ឌ Premier League ក្នុង​ពេលក្រុម Arsenal បានយកឈ្នះ​លើក្រុម Brentford ក្នុង​លទ្ធ​ផល ៣-០ កាលពីថ្ងៃ​អាទិត្យ​។

    ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ដែល​បាន​កើត​នៅ​ខែមីនា ឆ្នាំ​២០០៧ បាន​ចូលជំនួស​កីឡាករ Fabio Vieira ដើម្បីលេង​ឲ្យក្រុម​កាំភ្លើង​ធំ នៅ​ជិត​បញ្ចប់​ការ​ប្រកួត នាកីឡដ្ឋាន Brentford Community​។ ស្ថិតក្នុង​វ័យ​១៥​ឆ្នាំ និង​១៨១ថ្ងៃ Nwaneri បាន​បំបែក​កំណត់ត្រា​​ដែល​ត្រូវ​បាន​គ្រប់​គ្រង​ដោយកីឡាករ Harvey Elliott​។ កីឡាករ​ Elliott របស់ Liverpool មាន​​វ័យ​១៦​ឆ្នាំ និង​៣០​ថ្ងៃ នៅពេល​ដែល​រូប​គេ​បាន​បង្ហាញខ្លួន​​ឲ្យ​ក្រុម Fulham។

    Nwaneri ក៏​បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​ក្នុង​នាម​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​របស់ Arsenal ផង​ដែរ ក្នុង​យុទ្ធនា​ការ​​របស់​អង់គ្លេស ដែល​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​កីឡាករ Cesc Fabregas​។ Nwaneri ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចំណាយ​ពេល​នៅ​រដូវ​កាលនេះ ជាមួយនឹង​ក្រុម​​អាយុ​ក្រោម​១៨​ឆ្នាំ​របស់ Arsenal ប៉ុន្តែ រូប​​គេ​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​លេងក្នុងក្រុម​អាយុក្រោម​២១ឆ្នាំ​ភ្លាម​ៗ ក្រោយពី​បាន​បង្ហាញពី​ទម្រង់​លេង​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​គេ​។ ការ​រង​របួស​របស់​ប្រធានក្រុម Martin Odegaard និង​ខ្សែ​ការ​ពារ Oleksandr Zinchenko បាន​ធ្វើ​ឲ្យ​លោក​គ្រូបង្វឹក Mikel Arteta របស់ Arsenal ខ្វះ​ជម្រើស​នៅ​តំបន់​បម្រើ​។ លោក Arteta បាន​ឲ្យដឹងថា៖ «យើង​ខ្វះ​​កីឡាករ ហើយ​ឱកាស​កើតឡើ នៅ​ពេល​ដែល​បញ្ហា​កើត​ឡើង​។ យើង​មាន​ឱកាស​ក្នុងការ​ប្រើ​ប្រាស់​កីឡាករ​វ័យ​ក្មេង​»​៕

    ប្រភព​ព័ត៌​មាន៖ BBC

  • Loading...
  • Recent Posts