• លោក Potter ត្រៀមប្រើយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីសង្គ្រោះរដូវកាល Chelsea រាត្រីនេះ
    ជីវិត&សង្គម 2 weeks ago 71 Views

    បរទេស៖ លោក Graham Potter អ្នក​ចាត់​ការ​ទូទៅ​ថ្មី​របស់ Chelsea បាន​បញ្ជាក់​ថា លោក​នឹង​ប្រើប្រាស់ «ប្រព័ន្ធ​លេងផ្សេង​គ្នា» ក្នុង​គោល​ដៅ​តែមួយ ក្នុង​ពេល​ដែល​​លោក​​ត្រៀម​ចាប់​ផ្តើម​រជ្ជ​កាលដឹក​​នាំ​​​របស់​លោក​នៅ​ក្លិប​តោខៀវ​មួយ​នេះ​។ គ្រូបង្វឹក​សញ្ជាតិ​អង់គ្លេស​វ័យ​៤៧​ឆ្នាំ​រូបនេះ បាន​​ចូល​កាន់​តំណែងក្នុង​ក្លិប​មួយ​ក្នុង​ចំណោមក្លិប​ដ៏ធំបំផុត​នៅអឺ​រ៉ុប ក្រោយពី​បាន​ចាប់​ផ្តើម​អាជីព​របស់​លោក​ ជាមួយនឹង​ក្លិប​ស៊ុយ​អែត Ostersunds និង​បាន​ចំណាយ​ពេល​នៅ​ទីនោះ​អស់​រយៈ​ពេល​៧​ឆ្នាំ​នៅមុន​ពេល​​ចំណាយ​ពេល​ដឹកនាំ​ដ៏ខ្លីនៅក្លិប Swansea City ហើយ​បន្ទាប់​មក បាន​បង្កើត​ស្នាដៃដ៏គួរ​ឲ្យ​កត់សម្គាល់​​ជាមួយ​នឹងក្លិប Brighton & Hove Albion​។

    វិធី​សាស្ត្រ​ដឹកនាំ​របស់​លោក Potter នៅក្លិប Brighton បាន​ធ្វើ​ឲ្យ​លោក​មាន​ភាពល្បីល្បាញ ប៉ុន្តែ ​កម្រិត​នៃ​ការ​រំពឹង​ទុក​នានា នៅក្លិប Chelsea នឹងក្លាយ​ជា​​បទពិសោធន៍​ថ្មី​សម្រាប់​​គ្រូបង្វឹក​រូបនេះ ដែលត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹងក្លាយ​ជា​អ្នក​ចាត់ការ​ទូទៅ​របស់​អង់គ្លេស នា​ពេល​អនា​គត​។ លោក Potter ដែល​នឹង​ត្រូវដឹកនាំក្រុម​ Chelsea ក្នុងការ​ប្រកួត​ជាលើក​ដំបូង នៅពេល​ដែល​ពួកគេ​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម​ Salzburg ក្នុងក្រប​ខ័ណ្ឌ Champions League នៅ​រាត្រីនេះ បាន​ឲ្យដឹងថា៖ «អ្នក​ត្រូវ​តែ​ពិនិត្យមើល​ក្លិប​បាល់ទាត់​នៅទីនេះ ប្រពៃណី គុណភាព ដើម្បី​ប្រជែង​ក្នុងក្រប​ខ័ណ្ឌ Premier League និង Champions League ដែល​ជា​ការ​ប្រជែង​ខុសគ្នា​ទាំង​ស្រុង​ដែលខ្ញុំ​ធ្លាប់​មាន»​។

    ក្លឹប​តោ​ខៀវ បាន​បណ្តេញ​លោក Thomas Tuchel ចេញពី​តំណែង ក្រោយពី​​ការ​រង​បរា​ជ័យ​យ៉ាង​អា​ម៉ាស់​ក្នុងលទ្ធ​ផល ១-០ ក្រោមស្នា​ដៃក្រុម Dinamo Zagreb ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់ពួក​គេ​ក្នុងពូល​របស់​ពួក​គេ កាលពីសប្តាហ៍​មុន ដែលនាំ​ឲ្យ​លោក Potter មិនអាច​បណ្តោយ​ឲ្យ​ភ្លាត់​ស្នៀត​បាន​ឡើយ ប្រសិន​បើ​ក្រុម​ម្ចាស់​ជើង​​​​ឯក​ក្រប​ខ័ណ្ឌកំពូល​អឺ​រ៉ុប​២​សម័យ​កាលមួយនេះ ចង់​ឈ្នះកៅអី​ទៅ​លេង​វគ្គ​១៦​ក្រុម​ចុងក្រោយ​៕

     

    ប្រភព​ព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts