• ប្រទេសមួយ កំពុងដាក់គំនាបដល់ប្រទេសនៅអាស៊ាន កុំឱ្យបញ្ជូនប្រតិភូកីឡា ITF មកប្រកួតស៊ីហ្គេម នៅកម្ពុជា
    កីឡាផ្សេងៗ 3 weeks ago 51 Views

    ការបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាលើកដំបូង របស់ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា នៅឆ្នាំ២០២៣ ខាងមុខនេះ បាននឹងកំពុងជួបបញ្ហា ព្រោះពេលនេះ មានប្រទេសមួយ កំពុងព្យាយាមដាក់គំនាបទៅដល់ប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ាន កុំឱ្យបញ្ជូនប្រតិភូកីឡា មកប្រកួតលើប្រភេទកីឡានេះ នៅស៊ីហ្គេម ឆ្នាំ២០២៣នេះ។

    ដំណឹងដ៏គួរឱ្យភ្ជាក់ផ្អើលនេះ ត្រូវបានប្រធានសហព័ន្ធកីឡា ITFកម្ពុជា លោក កែវ រ៉េមី ជាអ្នកទម្លាយតែម្តង ប៉ុន្តែលោកមិនបានបង្ហាញឈ្មោះចំៗ ចំពោះប្រទេស ដែលកំពុងមានចេតនា រារាំងដល់ផែនការប្រកួតប្រជែងរបស់ប្រភេទកីឡាតេក្វាន់ដូ ITF របស់ម្ចាស់ផ្ទះកម្ពុជា ពេលធ្វើស៊ីហ្គេម ឆ្នាំ២០២៣នេះទេ។

    តែទោះបីជាយ៉ាងណា ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF លោក កែវ រ៉េមី បានដឹងច្បាស់ ពីចេតនាខូចរបស់ប្រទេសមួយនោះ ដែលបានរំលោភបំពាននៅបទបញ្ជា និងគោលការណ៍របស់កីឡា ហើយលោកបានហៅប្រទេសមួយនោះថា មានភាពកំសាក ដែលខ្លាចនៅភាពខ្លាំងរបស់ក្រុមតេក្វាន់ដូ ITF កម្ពុជា និងបានដាក់គំនាបដល់ប្រទេសផ្សេងៗទៀត ឱ្យមានភាពកំសាកដូចខ្លួនដែរ។

    លោក កែវ រ៉េមី បានបង្ហាញសារ នៅលើផេចហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ខ្ញុំមិនយល់។ បទបញ្ជារបស់កីឡាគ្មានការរើសអើង ប្រទេសតូចឬធំ មានឬក្រ នយោបាយ ពណ៌សម្បុរ ។ល។ តែផ្ទុយទៅវិញមានប្រទេសមួយនោះ ដើរដាក់គំនាបទៅលើប្រទេសផ្សេងៗនៅក្នុងអាស៊ាន មិនឱ្យបញ្ជូនតេក្វាន់ដូ ITF មកលេងក្នុងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពីព្រោះដឹងថា ITF ជាប្រភេទកីឡាមានសក្កានុពល( កំសាកមែន)»

    ជាមួយការបង្ហោះសារ ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ មានអ្នកស្នេហាវិស័យកីឡា និងអ្នកស្គាល់លោក កែវ រ៉េមី ចូលមតិយោបលជាច្រើន ហើយនៅក្នុងនោះមានហ្វេសប៊ុកឈ្មោះ Vannary So បានលើកឡើងថា៖ «ឆ្កែចេះតែព្រុស មនុស្សនៅតែដើរ យើងម្ចាស់ផ្ទះតើ មិនបាច់ខ្វល់»

    ប៉ុន្តែ លោក កែវ រ៉េមី បានឆ្លើយតបទៅ Vannary So វិញថា៖ «យើងលេងបានទាល់តែយ៉ាងហោចណាស់មានប្រទេស៤ រួមទាំងយើង ទើបលេងបាន។ តែវាដើរគំរាមគេមិនឱ្យទទួលស្គាល់ ITF នៅតាមបណ្តាប្រទេសអាស៊ានផ្សេងទៀត ហើយមិនឱ្យបញ្ជូនមកលេងទេ»

    គួរបញ្ជាក់ថា ប្រភេទកីឡាតេក្វាន់ដូ ITF របសកូរ៉េខាងជើង ត្រូវបានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ព្រមទាំង CAMSOC សម្រេចដាក់បញ្ចូល នៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ រួចហើយ។

    ជាមួយគ្នានេះ ក្រុមតេក្វាន់ដូ ITF កម្ពុជា ត្រូវបាន CAMSOC ដាក់សម្ទុះដណ្តើមមេដាយមាសឱ្យបានយ៉ាងតិចចំនួន១៥ ជូនកម្ពុជា ហើយCAMSOC ក៏បានសម្រេចរួចរាល់ហើយដែរថា នឹងដាក់ក្រុមតេក្វាន់ដូ ITF ឱ្យប្រកួតមុនគេ នៅស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីជាការនាំមុខ ក្នុងការដណ្តើមមេដាយមាសឱ្យកម្ពុជា៕

  • Loading...
  • Recent Posts