• ក្រុមកាយសម្ព័ន្ធ ដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធ១ ពីការប្រកួតជើងឯកអាស៊ី
    កីឡាផ្សេងៗ 4 weeks ago 70 Views

    ក្រុមជម្រើសជាតិ​កាយសម្ព័ន្ធ​កម្ពុជា បាន​នឹង​កំពុង​ដណ្តើម​បានជយលាភី ដ៏គួរ​ឱ្យកាត់សម្គាល់ ជូនប្រទេសជាតិ ពី​​ការ​ប្រកួតកីឡាកាយសម្ព័ន្ធអេរ៉ូប៊ិក​ជើងឯកអាស៊ី លើក​​ទី​៧ ឆ្នាំ២០២២​ (7th Aerobic Gymnastic ASIAN Championships 2022) ដែល​កំពុង​ធ្វើ​​នៅ​ប្រទេស​ថៃ។

    គិតត្រឹមល្ងាច​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ ក្រុម​កាយ​សម្ព័ន្ធ​កម្ពុជា ដណ្តើម​បានមេដាយ​ចំនួន​៣​ហើយ ពីការ​ប្រកួតជើងឯកអាស៊ី​នេះ ដោយក្នុង​នោះ មាន​មេដាយ​ប្រាក់​២ និងសំរឹទ្ធ​១ ហើយ​កម្ពុជា នៅ​សល់វិញ្ញាសា​មួយចំនួនទៀត ដែល​ត្រូ​វប្រកួត នៅ​ថ្ងៃ​ចន្ទ​នេះ ផងដែរ ដើម្បីស្វែង​រក​មេដាយ​បន្ថែម​ទៀត។

    ចំពោះមេដាយចំនួន​៣ ដែល​​ក្រុមកាយសម្ព័ន្ធ​កម្ពុជា ដណ្តើម​បាន​នេះ ត្រូវ​បាន​លោក ណយ ផាណា ជាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឱ្យ​ដឹងថា សម្រាប់ការ​ប្រកួត​ក្រុម​​​​​អាយុ​ក្រោម​១៥​ឆ្នាំ កីឡាករ ស៊្រាន វួចទ្រី និង​កីឡា​ការិនី ឈួន ស្រីនាត បាន​ឈ្នះមេដាយប្រាក់ លើ​វិញ្ញាសា​គូ ហើយ ស៊្រាន វួចទ្រី និង ឈួន ស្រីនាត ដដែល បានសហការ​គ្នាជាមួយ ជាមួយ​កីឡាការិនី ច្រឹង ចាន់ត្រា ដើម្បី​ឈ្នះ​បាន​មេដាយសំរឹទ្ធ លើ​វិញ្ញាសាទ្រីយ៉ូ​១​ទៀត។

    ប្រធាន​ប្រតិភូ ជា​គ្រូបង្វឹក​ជម្រើសជាតិ លោក ណយ ផាណា បាន​ឱ្យ​ដឹង​ទៀត​ថា ចំណែក​មេដាយប្រាក់១ទៀត ដណ្តើមបាន​ក្នុងការ​ប្រកួតកាយសម្ព័ន្ធអេរ៉ូប៊ិក សម្រាប់​ក្រុម​អាយុ​ក្រោម​១៨​ឆ្នាំ គឺ​កីឡាការិនី ឌឹម អ៊នធីតា , ណេម សុខហេង , ស៊ីវ ចន្ថា, សួស ស្រីពៅ និង ឈួន សុវណ្ណបញ្ញា បានរួមគ្នាដណ្តើម​បានមេដាយ​ប្រាក់នេះ លើ​វិញ្ញាសា​ជា​ក្រុមនារី ជូនកម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ម្សិលមិញ៕

     

  • Loading...
  • Recent Posts